adverise with khmeread 1

អ័រម៉ូន​នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​អ្នក​សម្រក​ទម្ងន់​យ៉ាងណា​ក៏​នៅតែ​មិន​ស្រក​! នេះ​ជា​របៀប​ដោះស្រាយ​បញ្ហា​នេះ​

    ​មនុស្ស​ជាច្រើន​បាន​កំពុង​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​សម្រក​ទម្ងន់​។ មានពេលខ្លះ​ពួកគេ​ខំ​កាត់បន្ថយ​របប​អាហារ និង​ប្រឹង​ធ្វើ​លំ​ហាត់ប្រាណ ប៉ុន្ដែ​លទ្ធផល​មិនបាន​ដូច​បំណង​ទេ​។​

​    ​អ្នកជំនាញ​សុខភាព​បាន​បកស្រាយ​បញ្ហា​នេះ​។ វា​ទាក់ទង​នឹង​អ័រម៉ូន​មួយ​ឈ្មោះថា Leptin​។ វា​អាចជា​ចម្លើយ​ចំពោះ​អ្នក​ដែល​ប្រឹង​តែ​មិន​ស្រក​ទម្ងន់​។ អ័រម៉ូន Leptin បញ្ចេញ​ដោយ​កោសិកា និង មាន​មុខងារ​រក្សា​តុល្យភាព​កម្រិត​ថាមពល និង​ទម្ងន់​រាងកាយ​។ វា​ឆ្លងកាត់​របាំង​ខួរក្បាល និង​ចងភ្ជាប់​ទៅនឹង​រំញោច​ទទួល​ក្នុង​ផ្នែក​កណ្ដាល​នៃ​ខួរក្បាល ជា​កន្លែង​ដែល​វា​ផ្ដល់​សញ្ញា​ទៅ​ខួរក្បាល​ថា​តើ​ចំណីអាហារ​ប៉ុន្មាន​ដែល​រាងកាយ​ត្រូវការ​។​

​    ​រឿង​ផ្សេងទៀត​ដែល​អ័រម៉ូន Leptin នេះ​ធ្វើ​គឺ​ជំរុញ​សកម្មភាព​នៃ​ប្រព័ន្ធ​ប្រសាទ​ជា​លក្ខណៈ​សំយោគ ដូច្នេះ​វា​នឹង​ជំរុញ​ការដុត​ជាតិ​ខ្លាញ់​ទៅក្នុង​ជាលិកា​។ ប៉ុន្ដែ​បញ្ហា​ក្នុង​ការដុត​ជាតិ​ខ្លាញ់​នឹង​កើតឡើង​នៅពេល​រាងកាយ​ស៊ាំ​នឹង​អ័រម៉ូន Leptin​។​

​    ​រោគសញ្ញា​នៃ​ការ​ស៊ាំ​នឹង​អ័រម៉ូន Leptin:
​    ​- ឡើង​ទម្ងន់​
​    ​- មិនអាច​គ្រប់គ្រង​ចំណង់​អាហារ​បាន​
​    ​- បរិភោគ​អាហារ​បង្ក​ភាព​ស្រេ្ត​ស​
​    ​- បរិភោគ​អាហារ​ពេលយប់​ជ្រៅ​
​    ​- ឡើង​សម្ពាធ​ឈាម​
​    ​- មាន​បញ្ហា​គេង​មិន​លក់​
​    ​- ប្រឹង​សម្រក​ទម្ងន់​នៅតែ​មិន​ស្រក​
​    ​- នឹកឃើញ​ចេះតែ​ចង់​ញ៉ាំ​ជាតិ​ផ្អែម​
​    ​- ថប់​បារម្ភ​ញឹកញាប់​
​    ​- បាត់​ជំនឿ​ចិត្ត​
​    ​- ញ៉ាំ​បង្អែម​លាង​មាត់ច្រើន បន្ទាប់ពី​បាយ​រួច​
​    ​- អស់កម្លាំង​ល្ហិតល្ហៃ បន្ទាប់ពី​ពិសា​អាហារ​រួច​។​

​    ​* ជំហាន​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​បង្វែរ​កុំឱ្យ​ស៊ាំ​អាំង​ស៊ុយ​លីន និង អ័រម៉ូន Leptin គឺ​ត្រូវ​កាត់បន្ថយ​អាហារ​ដូចខាងក្រោម​:
​    ​- អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​
​    ​- ស្ករ​
​    ​- កាបូន​អ៊ី​ដ្រា​ត (​នំ​ផ្អែម ឬ​នំប៉័ង​)
​    ​- ទឹក​ស៊ី​រ៉ូម​ផ្អែមៗ​៕

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់