adverise with khmeread Fya1xtypmd2eyup38ppp

នារី​ភាគច្រើន​មិនដឹងថា​ធ្វើ​រឿង​ទាំងនេះ រំខាន​ចិត្ត​មិត្ត​ប្រុស​កម្រិតណា​ទេ​!

    ​១. ប្រសិនបើ​អ្នក​ចង់ឱ្យ​គាត់​ធ្វើ​អ្វីដែល​អ្នក​ចង់​ពេក អ្នក​កំពុង​ជំរុញ​ឱ្យ​គាត់​លែង​ចង់​នៅក្បែរ​អ្នក​ហើយ​។ ពេលខ្លះ​គាត់​ត្រូវការ​ពេល​សម្រាក​ដែរ មិនមែន​ចេះតែ​ទំនេរ​រហូត​ទេ​។​

​    ​២. នៅ​សុខៗ​ស្រាប់តែ​សួរ​ពី​រឿង​មិត្តស្រី​ចាស់​របស់គាត់​។​

​    ​៣. "​ភាពស្មោះត្រង់​គឺ​ផ្អែម​ជាង​ទឹកឃ្មុំ​ទៅទៀត​"​។ នារីៗ​ទាំងឡាយ អ្នក​មិនអាច​បិទបាំង​ពាក្យ​កុហក​បាន​រហូត​ទេ​។ ពាក្យ​កុហក​អាច​បង្កើតជា​បញ្ហា​ធំ​បាន​។ និយាយប្រាប់​គាត់​ដោយស្មោះ​កុំ​លាក់លៀម​។​

​    ​៤. ព្យាយាម​គ្រប់គ្រង​គាត់ និង​បញ្ឈប់​គាត់​មិនឱ្យ​ធ្វើ​អ្វីដែល​គាត់​ចូលចិត្ត​។​

​    ​៥. កុំ​ជឿ​ដំបូន្មាន​មិត្តភក្តិ​ពេក ព្រោះ​ពួកគេ​មិន​បានមក​រួមរស់​និង​ដឹង​ពី​ទំនាក់ទំនង​ពិតប្រាកដ​របស់​អ្នក​ទេ​។ ជឿ​ពួកគេ​ច្រើន នាំឱ្យមាន​ការសង្ស័យ​ចំពោះ​គ្នា​ប៉ុណ្ណោះ​។​

​    ​៦. កុំ​បញ្ឈប់​បន្ថែមល្បោយ​ក្នុង​ជីវិត​របស់គាត់​។ ព្យាយាម​បង្កើត​ភាព​រីករាយ​ជាមួយ​គាត់​ជានិច្ច​។ កុំ​ព្រងើយកន្តើយ​នឹង​រឿង​តូចតាច​បែបនេះ​ឱ្យសោះ​។ 

​    ​៧. កុំ​មាន​បញ្ហា​អ្វី​បន្តិច និយាយថា​ចប់​គ្នា​ផឹងៗ​។ ត្រូវយក​ខួរក្បាល និង​បេះដូង​មក​ត្រិះរិះ​រកហេតុ​ផល​ជាមុនសិន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់