adverise with khmeread 323232

ឃាត់ចោរឆក់កាបូប២នាក់មិនបានសម្រេច

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​ឆក់​កាបូប​ពុំបាន​សម្រេច  កើតហេតុ​នៅក្នុង​មូលដ្ឋាន​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក កាលពី​ថ្ងៃទី​៥​មករា​២០១៦ វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ផ្លូវ​លេខ​២៨៩ ក្រុមទី​៣១ ភូមិ​៨ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ម៉េង សុខ​កុសល ហៅ សាម​ឌី ភេទ ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិត ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៧២ ផ្លូវ​លេខ​៥១៤ ក្រុមទី​៥២ ភូមិ​១៣ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក និង​២-​ឈ្មោះ ទាវ បញ្ញា ហៅ អា​ច្រមុះ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិត ប្រាកដ ស្នាក់នៅ ផ្ទ​ពុំ​ចាំ​លេខ ផ្លូវ​លេខ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ ។​
      ចំណែក​ជនរងគ្រោះ ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល ៣២​ឆ្នាំ ជិះ​ម៉ូត​ម៉ាក​Suzuki Sma  sh ពណ៌​ខ្មៅ (​ក្រោយពេល​កើតហេតុ ពុំបាន​ដាក់ ពាក្យបណ្តឹង​ទេ ) ។​
     វត្ថុតាង​ដែល​បាន​ចាប់យក​៖​ម៉ូតូ​ម៉ាក Honda C125  ពណ៌​ខ្មៅ ស៊េរី​2012 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BM-5728  មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​8737082 ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។​
    ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ ជនរងគ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ប្រហែល ៣២​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក Suzuki Smash  ពណ៌​ខ្មៅ មាន​ស្ពាយ​កាបូប​មួយ ធ្វើដំណើរ​តាម​ដង ផ្លូវ​លេខ​២៨៩ ពី​ត្បូង​មក​ជើង ។​
   លុះ​មកដល់​ចំណុច​កើត ហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​តាម​មកពី​ក្រោយ​ស្រប​ទិស​គ្នា​ហើយ​បាន​ទន្ទឹម​អែប ខាងឆ្វេង​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ ពុំបាន​សម្រេច​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ។​ភ្លាមនោះ​ជនរងគ្រោះ​បាន​ស្រែក​ចោរៗ ជនសង្ស័យ​បាន​ជិះ ម៉ូតូ​ដួល ក៏ត្រូវ​កំលាំង​ល្បាត​របស់​ប៉ូលិស​ប៉ុស្តិ៍ បឹងកក់​ទី​១ អន្តរាគមន៍​ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង​។​
     បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​ឃាត់ ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ទួលគោក ដើម្បី សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់