adverise with khmeread 1

វីដេអូ​ញាក់សាច់​នេះ បង្ហាញ​ទិច​និ​ច​ល្អឥតខ្ចោះ​ដើម្បី​ជួយ​នារី​ទាក់ទង​បុរស​ដែល​ខ្លួន​ស្រឡាញ់​ជាមុន​!

     ការចាប់ផ្តើម​ទាក់ទង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ជាមុន​គឺជា​រឿង​ពិបាក​ណាស់​។ វារឹតតែ​ពិបាក ប្រសិនបើ​អ្នកជា​ស្ត្រីភេទ ដោយសារ​គំនិត​មិនល្អ​អាច​នឹង​កើតឡើង​ចំពោះ​រូបអ្នក​ដែលជា​ស្ត្រីភេទ​បែរជា​មក​ទាក់ទង​ប្រុសៗ​មុន​។ ប៉ុន្តែ​នេះ​ជា​ឆ្នាំ ២០១៦ ហើយ ដូច្នេះ​គំនិត​ចាស់គំរិល​បែបនេះ​គួរតែ​បោះបង់ចោល​ទៅ បើ​មិន​ចង់ឱ្យ​បុរស​ដែល​ខ្លួន​ស្រឡាញ់​ធ្លាក់​ក្នុង​ដៃ​អ្នកផ្សេង​។ ការដែល​នារី​ចាប់ផ្តើម​ទំនាក់ទំនង​បុរស​ជាមុន មិនមែនជា​រឿង​ដែល​គួរ​ខ្មាស់អៀន​ទេ​។ 

​    ​នៅពេល​អ្នក​ជួប​មនុស្ស​គួរឱ្យ​ចាប់អារម្មណ៍ និង​ទាក់ទាញ អ្វីៗ​គឺ​ពឹង​ផ្អែកលើ​ភាពជឿជាក់​របស់​អ្នក​ប៉ុណ្ណោះ​។ ទុកចិត្ត​ចុះ ការដែល​មាន​ជំនឿ​ចិត្ត​ខ្ពស់ រឿង​អ្វី​ក៏​អាច​សម្រេច​បានដែរ​។ វីដេអូ​ខាងក្រោម​នេះ​គឺជា​ទិច​និ​ច​ល្អឥតខ្ចោះ​សម្រាប់​នារី​ដើម្បី​ទាក់ទង​បុរស​ជាមុន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់