1

រូបភាព​នេះ​បង្ហាញ​យ៉ាងច្បាស់​ពី​ការ​ខ័​ណ្ឌ​ចែកគ្នា​រវាង​អ្នកមាន និង​អ្នកក្រ​

    ​នៅក្នុង​គម្រោង​ថ្មី​ក្រោម​ប្រធានបទ "​ទស្សនីយភាព​វិសមភាព​" ជាង​ថតរូប​នៅ​ទីក្រុង Cape Town លោក Johnny Miller បាន​ប្រើ​យន្តហោះ Drone ដើម្បី​បង្ហាញ​ពី​វិសមភាព​ដែល​កើតមានឡើង​នៅ​សាធារណៈរដ្ឋ​អាហ្វ្រិក​ខាងត្បូង​។​

​    ​លោក Miller បានសរសេរថា "​ភាពខុសគ្នា​ពី​របៀប​ដែល​មនុស្ស​រស់នៅ ជួនកាល​ពិតជា​ពិបាក​ពេល​មើល​នៅលើ​ដី​។ ភាពស្រស់ស្អាត​នៃ​ការដែល​អាច​ហោះ​បាន​គឺ​ដើម្បី​មើល​ឱ្យឃើញ​អ្វីៗ​ចេញពី​ទស្សនៈវិស័យ​ថ្មី ពោលគឺ​ដើម្បី​មើល​ធាតុពិត​នៃ​អ្វីៗ​ទាំងអស់​។ មើលចុះ​ក្រោម​ត្រង់​ពី​កម្ពស់​រាប់រយ​ម៉ែត្រ ទស្សនីយភាព​មិនគួរ​ឱ្យ​ជឿ​នៃ​វិសមភាព​ក៏បាន​លេចឡើង​"​។​

​    ​លោក Miller ពន្យល់ថា សមាគមន៍​ខ្លះ​ត្រូវបាន​បង្កើតឡើង​ជាមួយ​ការ​ខ័​ណ្ឌ​ចែកគ្នា​នៅក្នុង​ចិត្ត​តែម្តង​។ "​ខណៈ​សហគមន៍​មួយ​លូតលាស់​ខ្លាំង សហគមន៍​មួយទៀត​លូតលាស់​តិច​"​។ នេះ​ជា​លទ្ធផល​នៃ​នយោបាយ​អាប៉ាថេត នៅពេល​ការបែងចែក​ជាតិ​សាសន៍​ត្រូវបាន​អនុវត្ត​ដោយ​ច្បាប់​។​

​    ​បើទោះជា​នយោបាយ​នេះ​ត្រូវបាន​លុបបំបាត់​កាល ២២ ឆ្នាំមុន​ក៏ដោយ ប៉ុន្តែ​នៅក្នុង​សង្គម​ជាក់ស្តែង​របាំង​វណ្ណៈ​ភាគច្រើន និង​វិសមភាព​នៅតែ​កើតមាន​នៅ​អា​ហ្វ្រិ​ច​ខាងត្បូង​ដដែល​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់