adverise with khmeread Untitled 1

វិធីសាស្ត្រ​រក្សា​ខួរក្បាល​ឱ្យនៅ​ក្មេង​ចង​ចាំបាន​រហូតដល់​ចាស់​ស្លាប់​

    ​យើងទាំងអស់គ្នា​តែងតែមាន​ភាព​តានតឹង​ដោយសារ​ស្បែក​ជ្រួញ សក់ស្កូវ ឆ្អឹង​ខ្សោយ ។​ល​។ យើង​ដឹង​ហើយ​ថា​ប្រសិនបើ​បេះដូង​និង​ខួរក្បាល​នៅ​ក្មេង នោះ​យើង​ក៏​ក្មេង​រហូត​តាម​នឹង​ដែរ​។​

​    ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ថែរក្សា​ខួរក្បាល​ឱ្យមាន​សុខភាព​ល្អ និង​នៅ​ក្មេង​បានយូរ​។​

​    ​១. ជំរុញ​ផ្នែក​បញ្ញា​
​    ​រក្សា​ខួរក្បាល​របស់​អ្នកធ្វើ​ពលកម្ម​។ អ្នក​អាចធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល​ដោយ​គិត​លេខ ដោះស្រាយ​ល្បែង​ល្បងប្រាជ្ញា ឬក៏​គូរគំនូរ​ជាដើម​។​

​    ​២. ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​
​    ​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ជួយ​ជំរុញ​គ្រាប់​ឈាម និង​អុកស៊ីសែន​ទៅ​ខួរក្បាល​។​

​    ​៣. ជំរុញ​របប​អាហារ​
​    ​កាត់បន្ថយ​អាហារ​ដែល​មិន​ផ្ដល់​សុខភាព​ដល់​អ្នក និង​ទទួលទាន​អាហារ​ដែល​មិនមាន​ហានិភ័យ ឬក៏​អាហារ​ដែលមាន Omega 3 ទើប​ខួរក្បាល​មិនឆាប់​ចាស់​។​

​    ​៤. រក្សា​តុល្យភាព​សម្ពាធ​ឈាម​របស់​អ្នក​
​    ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បណ្ដាលឱ្យ​អ្នកមាន​បញ្ហា​ចងចាំ​នៅពេល​អ្នក​ចាស់​។​

​    ​៥. កុំ​ទទួលទាន​ស្ករ​ច្រើនពេក​
​    ​ប្រសិនបើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​អ្នក​។​

​    ​៦. ពិចារណា​មុនពេល​ប្រើប្រាស់​ថ្នាំ​អា​ស្ពា​រី​ន ឬ​ថ្នាំពេទ្យ​

​    ​៧. ជៀសវាង​ថ្នាំជក់ ឬ​បារី​ផ្សេងៗ​

​    ​៨. កុំ​ខ្វល់ខ្វាយ​ច្រើនពេក​
​    ​កុំ​ធ្វើឱ្យ​ខ្លួនឯង​បាក់​ទឹកចិត្ត ឬក៏​អស់កម្លាំង​ងាយស្រួល​ពេក វា​ធ្វើឱ្យ​អ្នក​មិនអាច​គេង​លក់​ស្រួល និង​ប៉ះពាល់​ដល់​ខួរក្បាល​។​

​    ​៩. ការពារ​ក្បាល​
​    ​កុំឱ្យ​ក្បាល​ប៉ះទង្គិច ឬ​របួស​ក្នុង​ជិវិត​របស់​អ្នក វា​អាចឱ្យ​អ្នក​បាត់​ការចងចាំ​នៅពេល​ចាស់​ទៅ​។​

​    ​១០. បង្កើត​ទំនាក់ទំនង​ក្នុងសង្គម​
​    ​ជួប​មនុស្ស​ថ្មី​ក្នុងសង្គម​អាច​វិវឌ្ឍន៍​ខួរក្បាល​របស់​អ្នក និង​ជួយ​អ្នក​កុំឱ្យ​គិត​រឿង​អវិជ្ជមាន​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

មតិយោបល់