adverise with khmeread 14159761 1045647992216782 1172085915 n

ម្តាយស្ទើរខ្យល់ចាប់ ពេលឮកូនលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារចាស់(មានវីដេអូ)

    ភ្នំពេញ៖ យុវជនម្នាក់មិនដឹងជាមានវិបត្តិអ្វីទេបានចេញពីផ្ទះ ដោយប្រាប់ម្តាយថាទៅញ៉ាំអីជាមួយមិត្តភក្តិ តែបែរជាជិះម៉ូតូមកលោតទឹកពីលើស្ពានជ្រោយចង្វារចាស់សម្លាប់ខ្លួនទៅវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុច​លើស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

    យុវជនរងគ្រោះឈ្មោះ ផាត សុវណ្ណមុន្នី ហៅបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យសន្ធរម៉ុកថ្នាក់ទី១២ ទើបតែប្រលងចប់មានទីលំនៅផ្ទះលេខ44A ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាគុបជ្រុងសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1BE-0337 ដែលមានម្តាយឈ្មោះ ផាន់ សុវណ្ណា អាយុ៥៤ឆ្នាំ មានមុខរបរធ្វើការក្នុងកំពង់ផែភ្នំពេញ។

    តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងឡើងទៅលើស្ពានជ្រោយចង្វារក្នុងទិសដៅពីលិចទៅកើត។ ពេលមកដល់ជិតពាក់កណ្តាលស្ពានជ្រោយចង្វារ ជនរងគ្រោះបានចុះពីលើម៉ូតូឡើងទៅលើបង្កាន់ដៃស្ពានរួចលោតចុះក្រោម តែម្តងដោយមានពាក់មួកសុវត្ថិភាព។

    បើតាមសម្ដីរបស់ម្តាយជនរងគ្រោះវិញបានឱ្យដឹងថា នៅរសៀលម៉ោង២ និង៣០នាទីរសៀលថ្ងៃកើតហេតុ កូនប្រុសគាត់បានសុំទៅក្រៅមានកម្មវិធីជាមួយមិត្តភក្តិព្រោះទើបតែប្រឡងចប់។

    លុះរហូតមកដល់ម៉ោងប្រហែល៧យប់កូនប្រុសគាត់ បានទូរស័ព្ទមកប្រាប់គាត់ថាអត់ទាន់ត្រឡប់ទៅផ្ទះវិញទេ កំពុងញ៉ាំអីជាមួយមិត្តភក្តិ។ស្រាប់តែនៅវេលាម៉ោង១០យប់មានគេទូរស័ព្ទសួរគាត់ថា ត្រូវជាអ្វី នឹងឈ្មោះ ផាត សុវណ្ណមុន្នី ព្រោះឥឡូវនេះ មុន្នីបានលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមិនធ្លាក់ចូលក្នុងទឹកទេ ព្រោះគាត់លោតចំកន្លែងគោក។

    ប្រភពដដែលបានបន្តទៀតថា គ្រាន់តែឮថាកូនប្រុសលោតសម្លាប់ រូបគាត់ជាម្តាយស្ទើរខ្យល់ចាប់ ហើយក៏ស្ទុះស្ទារធ្វើដំណើរមកកាន់ស្ពានជ្រោយចង្វារភ្លាមៗដែរ។ រូបគាត់ជាម្តាយនៅតែមិនអស់ចិត្ត មិនដឹងថាកូនប្រុសមានវិបត្តអ្វីទេ បានជាដល់ថ្នាក់ហ៊ានលោតសម្លាប់ខ្លួនដូច្នេះ។

    ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយមន្ទីរពេទ្យកាល់ម៉ែត្រដឹកយកទៅសង្គ្រោះបន្ទាន់។ ចំណែកម្តាយជនរងគ្រោះ ត្រូវបានសម្ថកិច្ចនាំមកប៉ុស្តិ៍ស្រះចកដើម្បីធ្វើលិខិតស្នាមទទួលយកម៉ូតូត្រឡប់ទៅផ្ទះវិញ៕


 

adverise with khmeread

មតិយោបល់