adverise with khmeread 37a8d75d00000578 0 image a 7 1472404389167

បញ្ហា​ហើយ​! Sergio Aguero ឱ្យ​កែង​លើ Winston Reid អាច​បម្រាម​៣​ប្រកួត​និង​ខក​ក្នុងជំនួប​ជាមួយ Man U

    ​កីឡាករ Sergio Aguero ប្រឈម​បម្រាម​បី​ប្រកួត បន្ទាប់ពី​ឱ្យ​កែង​លើ​កីឡាករ Winston Reid របស់ West Ham កាលពី​ថ្ងៃអាទិត្យ ហើយ​អាច​ខក​ក្នុងជំនួប​រវាង​ក្រុម​នៅ Manchester​។ 

​    ​ខ្សែប្រយុទ្ធ​រូបនេះ​ចាប់ផ្តើម​មានរឿង​ជាមួយ​ខ្សែការពារ​របស់ West Ham នៅ​ចុង​ម៉ោង អំឡុង​ជ័យជម្នះ​របស់ Man City ក្នុង​លទ្ធផល ៣-១ ដោយ​ស៊ុត​ពីរ​គ្រាប់​ដោយ Raheem Sterling និង មួយ​គ្រាប់​ទៀត​ដោយ​បាល់​តែ​តរបស់ Fernandinho​។ Winston Reid ភ្លាមនោះ​ក៏ត្រូវ​បាន​អ្នកចាត់ការ Slaven Bilic ដកចេញ ប៉ុន្តែ​គ្រូបង្វឹក​ញញួរ​ធំ​រូបនេះ​ក្រោយមក​និយាយថា ការដក​នោះ​គឺជា​ការសម្រេចចិត្ត​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ​។ 

​     អាជ្ញាកណ្តាល លោក Andre Marriner បាន​ឈរ​កៀក​ពួកគេ​ទាំងពីរ ប៉ុន្តែ City នឹង​តវ៉ា​ចំពោះ​ការ​ដែលថា​អាជ្ញាកណ្តាល​បានឃើញ​ឧ​ប​ទ្ទវេ​ហ​តុ​នោះ​។ ប៉ុន្តែ​អាជ្ញាកណ្តាល​ពុំបាន​ផ្តល់​បាល់​ពិន័យ​ហ្វ្រ៊ី​ឃី​ក ហើយ​មើលទៅ​ទំនង​ដូចជា​មន្ត្រី​អាជ្ញាកណ្តាល​រូបនេះ​អត់​បានឃើញ​ការប្រព្រឹត្ត​ហិង្សា​នេះ​ទេ​។ នេះ​មានន័យថា សមាគម​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA នឹង​ស្រាវជ្រាវ​ករណីនេះ​ឡើងវិញ ប្រសិនបើ​អាជ្ញាកណ្តាល Andre Marriner និយាយថា គាត់​អត់​បានឃើញ​ឧបទ្ទវ​ហេតុនេះ​។ 

​    ​Winston Reid ដែល West Ham បញ្ជាក់ថា​ធូរស្បើយ​ពីរ​បួស​ត្រូវ​មួយ​កែង​យប់មិញ (​ថ្ងៃអាទិត្យ​) មិនអាច​និយាយ​បានទេ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ហើយ​កីឡាករ Mark Noble និយាយថា "​ខ្ញុំ​ដឹងថា​គាត់​មិនអាច​និយាយ​បានទេ​។ គាត់​និយាយថា​គាត់​ដូចជា​មាន​អ្វីមួយ​នៅក្នុង​បំពង់ក​"​។ 

​    ​ប្រសិនបើ​រង​ការផ្អាក​បី​ប្រកួត​មែន Aguero នឹង​ខក​ជំនួប​ជាមួយ Man Utd នៅ​ថ្ងៃទី ១០ កញ្ញា​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់