adverise with khmeread Pay marouane fellaini helps woman after the goal celebration

Marouane Fellaini ក្លាយជា​វីរបុរស​សង្គ្រោះ​ស្ត្រី​ចំណាស់​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​គ្រប់គ្នា​រវល់​អបអរ​ជ័យជម្នះ​ចុង​ម៉ោង​

    ​នៅពេលដែល​មនុស្ស​នៅ​ជុំវិញ​កំពុង​រវល់​អបអរ​ជ័យជម្នះ​ចុង​ម៉ោង​របស់​បិសាច​ក្រហម Manchester United ទៅលើ​ម្ចាស់ផ្ទះ Hull តែ​សម្រាប់ Marouane Fellaini គឺ​គាត់​កំពុងតែ​រវល់​ជួយសង្គ្រោះ​ប្រិយមិត្ត​ម្នាក់​ដែល​កំពុង​ត្រូវ​កៀបសង្កត់​ទៅនឹង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​កាល​ពីយ​ប់​ថ្ងៃ​សៅរ៍​។​

​     គ្រាប់​បាល់​របស់ Marcus Rashford នៅ​ចុងដង្ហើម​ការប្រកួត​បាន​ធ្វើឱ្យ​ហ្វូង​អ្នកគាំទ្រ​នាំគ្នា​បុក​សម្រុកចូល​មកកាន់​ទី​លាន ខណៈដែល​ខ្សែប្រយុទ្ធ​រូបនេះ​ហក់​មក​ឱប​ហ្វូង​ប្រិយមិត្ត​។​

​    ​ហើយ​រូបភាព​ដ៏​អស្ចារ្យ​ទាំងនេះ បានបង្ហាញ​ពី Fellaini កំពុង​ប្រញាប់ប្រញាល់​ជួយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​រងគ្រោះថ្នាក់​ដែល​គ្មាន​នរណាម្នាក់​បាន​ចាប់អារម្មណ៍​ទៅលើ​គាត់​នោះឡើយ​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​បែលហ្ស៊ិក ដែល​មានឱកាស​ក្លាយទៅជា​កីឡាករ​សំណព្វចិត្ត​នៅលើ​ទឹកដី Old Trafford ម្តងទៀត បន្ទាប់ពី​ឃើញ​រូបគេ​ជួយសង្គ្រោះ​ស្ត្រី​ចំណាស់​ម្នាក់នេះ​៕ 

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់