adverise with khmeread Unnamed %282%29

រថយន្តទំនើបបើកលឿនបុកបង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានជ្រោយចង្វារចាស់

    ភ្នំពេញ ៖ បង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានបានបាក់ទ្រេត ដោយសារតែរថយន្តទំនើបមួយគ្រឿងបើកក្នុងល្បឿនលឿន បានរេចង្កូតបុកពេញទំហឹង​ និងក្រឡាប់វិលជុំ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2353 បើកក្នុងល្បឿនយ៉ាងលឿនឡើងលើស្ពានជ្រោយចង្វារចាស់ ទិសពីលិចទៅកើត។

    ពេលមកដល់ចំណុចកើតហេតុរថយន្ត បានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានពេញទំហឹងបណ្តាលឱ្យទ្រេត។ ចំណែករថយន្តក្រឡាប់វិញដាច់កង់មុខ និងការខូចខាតស្ទើរទាំងស្រុង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយអ្នកបើករថយន្តបានគេចខ្លួនបាត់។

    ក្រោយមកសមត្ថកិច្ចជំនាញមកចុះមកធ្វើវាស់វែងនិងស្ទូចយករថយន្ត ដែលខូចខាតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕


 

adverise with khmeread

មតិយោបល់