adverise with khmeread Ghost lurking

ព្រឺ​សម្បុរ​! ស្ត្រី​ម្នាក់​អះអាងថា​ថត​ជាប់ "​គ្រូបាធ្យាយ​" ដែល​តាម​ថែរក្សា​អ្នក​ពន្លត់អគ្គីភ័យ​ម្នា​ក់នៅ​អាមេរិក​

    ​ស្ត្រី​ម្នាក់​អះអាងថា​បានឃើញ​វិញ្ញាណ​មួយ​នៅក្នុង​ផ្សែងខ្មៅ ខណៈដែល​ភ្លើងព្រៃ​កំពុង​ឆេះ​ក្នុង​ដី​របស់ខ្លួន​ក្នុង​រដ្ឋ​អៃ​ដា​ហូ (Idaho) សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន​។ នេះ​បើតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃទី ២៦ សីហា​។ 

​    ​លោកស្រី Jeanette Empey បាន​ថតរូប​ភាព​មួយ​ដែល​គាត់​ហៅ "​គ្រូបាធ្យាយ​តាម​ថែរក្សា​អ្នក​ពន្លត់អគ្គីភ័យ​" អំឡុងពេល​ភ្លើង​ឆេះ​នៅ​កន្លែង​ចិញ្ចឹមសត្វ​របស់គាត់​នៅ​ព្រៃ Bone ជា​កន្លែង​ដែល​ភ្លើងព្រៃ​បាន​ឆាបឆេះ​ដីព្រៃ​អស់ ៥ ម៉ឺន​ហិកតា​។​

​    ​លោកស្រី​បាន​ផុស​រូបភាព​នេះ​ដែលមាន​អ្នក​ចុច Share រហូតដល់​ទៅ ១.២០០ ដង​ឯណោះ​។ លោកស្រី​បាន​សរសេរ​នៅលើ Facebook ថា "​ដំបូង​ឡើយ​រូបថត​នេះ​មាន​អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​ឈរ​នៅ​ជិត​ដើមឈើ​។ អ្នក​អាច​ឃើញ​គាត់​ឈរ​នៅ​ទីនោះ​ពាក់មួក​លឿង​។ ក្នុង​រូបភាព​ទី​ពីរ ខ្ញុំ​ពង្រីក​វា​មើល ហើយ​ឃើញ​គ្រូបាធ្យាយ​ក្នុង​ផ្សែង​នោះ​"៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់