adverise with khmeread 1

រថយន្តមួយគ្រឿងព្រោះតែគេចរថយន្តមួយគ្រឿងទៀតជ្រុលទៅបុកក្បាលនាគ

    ភ្នំពេញ ៖ រថយន្តមួយគ្រឿងចៀសរថយន្តមួយគ្រឿងទៀតដែលនៅខាងស្ដាំ ខណៈពេលផ្លួវកំពុងតែចង្អៀត បណ្ដាលឱ្យជ្រុលទៅបុកក្បាលនាគ ដែលទើបតែនឹងដាក់ថ្មីមិនទាន់មួយសប្ដាហ៍ផងនោះខ្ទេច។

    ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខក្រសួងការងារស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

    តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2P-8616 ជិះដោយមនុស្សបីនាក់ជិះដោយមនុស្សស្រីម្នាក់ប្រុសពីរនាក់តាមផ្លូវខាងលើក្នុងទិសដៅពីកើតទៅលិច។

    ខណៈពេលកំពុងតែមានភ្លៀងធ្លាក់ ហើយចរាចរណ៍ចង្អៀតផងនោះ រថយន្តខាងលើព្យាយាម ជៀសពីរថយន្ត ដែលជិះទន្ទឹមគ្នា ព្រោះខ្លាចប៉ះរថយន្តរបស់គេដែលនៅនឹងខាងស្ដាំដៃនោះរហូត។ ដោយមិនបានប្រយ័ត្ន ក៏ងៀកចង្កូតមកប៉ះចំក្បាលនាគពុះចែកទ្រូងផ្លូវ ដែលគេទើបតែនឹងរៀបចំដាក់និងលាបពណ៌ថ្មីតែមិនទាន់រួចរាល់នោះ បណ្ដាលឱ្យក្បាលនាគពុះចែកទ្រូងផ្លូវនោះវៀចចេញពីទ្រង់ទ្រាយដើម។

    ចំណែកឯរថយន្តវិញខូចខាតបែកកង់មុខទៅមុខលែងរួច តែមិនមានរងរបួសអ្វីដល់អ្នកធ្វើដំណើរក្នុងរថយន្តនោះទេ។


   
    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ជួយសម្រួលចរាចរណ៍ ហើយក្រោយមកខាងជំនាញចរាចរណ៍រាជធានី បានចុះមកធ្វើការវាស់វែងរថយន្ដ និងអូសរថយន្តយកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕
 

adverise with khmeread

មតិយោបល់