adverise with khmeread Unnamed

ព័ត៌មានបន្ថែមស្តីពីបុរសម្នាក់ត្រូវជនមួយក្រុមមានគ្នា៣នាក់កាប់របួសសល់ដង្ហើមចង្រឹត(មានវីដេអូ)

    ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសក្បាល និងខ្លួនជាច្រើនកន្លែង ដោយសារតែគាត់មានជម្លោះជាមួយ បុរសមួយក្រុមមានគ្នា៣នាក់ព្រួតគ្នាវាយ និងកាប់បណ្តាលឱ្យដេកក្នុងថ្លុកឈាមសល់តែដង្ហើមចង្រឹត។

    ហេតុការណ៍នេះកាលបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីយប់ថ្ងៃទី២៨ សីហា ២០១៦នៅចំណុចផ្ទះជួលមួយកន្លែងមុខរោងចក្រសាន់ស្កាយ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សុម៉ាលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងតទឹក តភ្លើង ស្នាក់នៅផ្ទះជួលភូមិកើតហេតុមានស្រុកកំណើតខេត្តស្វាយរៀង។ រីឯជនបង្កមិនស្គាល់អត្តសញ្ញាណនោះទេ តែសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ។

    តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងមិនដឹងជាមានរឿងអ្វីនោះទេ ស្រាប់​តែ​​គេឃើញបុរសរងគ្រោះ និងជនបង្កកំពុងឈរបានឈ្លោះប្រកែកគ្នា នៅចំណុចកើតហេតុខាងលើ។ លុះមួយសន្ទុះក្រោយមកក៏ឃើញជនបង្កមានកំបិតប៉័ងតោ ដេញកាប់មកលើ​ជនរងគ្រោះចំក្បាល និងខ្លួនជាច្រើនកាំបិត ភ្លាមនោះជនរងគ្រោះភ័យមួយខ្យល់ រត់ឡើងលើផ្ទះជួល បន្ទាប់មកបានដេកដួលក្នុងថ្លុកឈាមតែម្តង រីឯជនបង្កឃើញដូច្នេះក៏នាំគ្នា រត់ចែកជើងគ្នាអត់បាត់ទៅ។

    ក្រោយពេលកើតហេតុជាងមួយម៉ោងជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋហៅរថយន្ត សង្គ្រោះរបស់អង្គភាព ៧១១ កងពល៧០មកដឹកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញបានទៅដល់កន្លែងកើតហេតុ ពិនិត្យនិងសួរនាំជុំវិញទីតាំង ដោយមានប្រជាពលរដ្ឋថតបានសកម្មភាព កើតហេតុ ហើយសមត្ថកិច្ចក៏កំពុងកំណត់មុខសញ្ញាហើយដែរ៕

 

adverise with khmeread

មតិយោបល់