adverise with khmeread 1

​ព្រះអង្គម្ចាស់ Willam មាន​ព្រះបន្ទូល​ថា នៅតែ​នឹក​ព្រះ​មាតា Diana រាល់ថ្ងៃ​

​    ​ជាង​ពីរ​ទសវត្សរ៍​មកហើយ​បន្ទាប់ពី​មរណភាព​របស់​ម្ចាស់​ក្សត្រិយ៍ Diana គ្មាន​មួយថ្ងៃ​ណា​ដែល​បុត្រ​ច្បង​គឺ​ព្រះអង្គម្ចាស់ Willam មិន​នឹក​មាតា​ខ្លួន​នោះឡើយ​។​

​    ​ព្រះអង្គម្ចាស់​ព្រះជន្ម ៣៤ វស្សា​អង្គ​នេះ​បាន​យាង​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ Keech Hospice Care នៅក្នុង​ទីក្រុង Luton កាលពី​ថ្ងៃទី ២៥ សីហា​កន្លងទៅ ជា​កន្លែង​ដែល​ទ្រង់​ក្តុកក្តួល​អារម្មណ៍​ខណៈ​មាន​ព្រះបន្ទូល​ជាមួយ​ប្អូនប្រុស​វ័យ ១៤ ឆ្នាំ Ben Hines ដែល​បាន​បាត់បង់​ម្តាយ​របស់ខ្លួន​ដោយសារ​ជំងឺមហារីក​កាលពី​ឆ្នាំមុន​។​

​    ​ព្រះអង្គម្ចាស់ Willam បាន​មានបន្ទូលថា "​ពេលវេលា​នឹងធ្វើ​ឱ្យ​អ្វីៗ​ប្រសើរ​ឡើងវិញ​។ ខ្ញុំ​ដឹងថា ប្អូន​មាន​អារម្មណ៍​យ៉ាងដូចម្តេច​។ ខ្ញុំ​នៅតែ​នឹក​មាតា​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ហើយ​វា​កន្លងទៅ ២០ ឆ្នាំ​ហើយ​បន្ទាប់ពី​ទ្រង់​សោយ​ព្រះ​ទិវង្គត​។ រឿង​ដ៏​សំខាន់បំផុត​គឺ​និយាយ​អំពី​វា​ក្នុងនាម​ជា​គ្រួសារ​មួយ​។ វា​មិន​អី​នោះទេ​ដែលមាន​អារម្មណ៍​សោកសៅ​។ វា​មិន​អី​នោះទេ​ដែល​ប្អូន​នឹក​គាត់​"​។​

​    ​ម្ចាស់​ក្សត្រិយ៍ Diana ត្រូវបាន​សម្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី ១៩ ឆ្នាំមុន ចំ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ១៩៩៧ ដែល​នៅពេលនោះ​ព្រះអង្គម្ចាស់ Willam ទើប​តែមាន​ព្រះជន្ម ១៥ វស្សា​ប៉ុណ្ណោះ ខណៈ​ព្រះអនុជ​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ Harry ទើប​តែមាន​ព្រះជន្ម ១២ វស្សា​។​

​    ​កាលពី​ខែ​មុន​ព្រះអង្គម្ចាស់ Harry បាន​មានបន្ទូល​អំពី​រឿង​នេះដែរ ដោយ​ទ្រង់​លើកឡើងថា "​ខ្ញុំ​ពិតជា​មាន​វិប្បដិសារី​ដែល​មិនដែល​និយាយ​អំពី​រឿងនេះ​។ ជា​លើកដំបូង​ក្នុង​រយៈពេល ២៨ ឆ្នាំ​នៃ​ជីវិត​របស់ខ្ញុំ ខ្ញុំ​មិនដែល​និយាយ​អំពី​រឿងនេះ​ឡើយ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់