adverise with khmeread 37a169ed00000578 0 image a 97 1472313591943

សុនក​មួយ​ក្បាល​សុខចិត្ត​អង្គុយ​ក្បែរ​មឈូស​ម្ចាស់​របស់​វា ដែល​ស្លាប់​ក្នុង​រញ្ជួយ​ដី​នៅ​អ៊ីតាលី មិន​ព្រម​ចាកចេញ​នោះឡើយ​

    ​សុនខ​មួយ​ក្បាល ដែល​ម្ចាស់​វា​ស្លាប់​ក្នុង​គ្រោះធម្មជាតិ​រញ្ជួយ​ដី​នៅ​អ៊ីតាលី​បដិសេធ​ចេញពី​មឈូស​របស់​ម្ចាស់​វា អំឡុង​ពេលធ្វើ​បុណ្យសព​ជនរងគ្រោះ​ដោយ​គ្រោះ​រញ្ជួយ​ដី​។​

​    ​ក្នុង​វីដេអូ​បង្ហាញ​សុនខ​តូច​មួយ​ក្បាល​នៅក្បែរ​មឈូស​ម្ចាស់​របស់​វា មុនពេល​ដេក​លើដី​ក្បែរ​នោះ​។ ក្នុង​វីដេអូ​ដ​គេ​អាច​មើលឃើញ​មនុស្ស​ជាច្រើន​អង្គុយ​ក្បែរ​មឈូស​ក្នុង​សាល​កីឡា​មួយ​ក្នុង​ទីក្រុង Ascoli Piceno ប្រទេស​អ៊ីតាលី​។​

​    ​ខ្លះទៀត​អង្គុយ​លើ​កៅអី​នៅក្បែរ​មនុស្ស​ជាទី​ស្រឡាញ់ ដែល​បាន​ចែក​ឋាន​ទៅនោះ ខណៈ​ស្ត្រី​ម្នាក់ទៀត​យកដៃ​គង​លើ​មឈូស ដែល​មើលទៅ​គួរឱ្យ​អាណិតអាសូរ​ក្រៃលែង​។​

​    ​ម្ចាស់​របស់​សុខន​នោះមក​ពី Accumoli ជា​កន្លែង​ដែល​កើត​គ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​មួយ​។ យ៉ាងហោចណាស់​ក៏មាន​មឈូស ៣៨ ដែរ​នៅក្នុង​សាល​នោះ បូករួម​ទាំង​មឈូស​សម្រាប់​ក្មេង​អាយុ ១៨ ខែ​ម្នាក់ និង​៩ ឆ្នាំ​ម្នាក់​។​

​    ​គួរ​រំលឹក​ផងដែរ​ថា ប្រទេស​អ៊ីតាលី​ទទួលរង​គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត ៦,២ រិ​ច្ឆ​ទ័​រ នៅ​កណ្ដាល​ប្រទេស​អ៊ីតាលី បណ្ដាលឱ្យ​ផ្ទះ​ប្រជាជន​ត្រូវ​បំផ្លាញ ព្រមទាំង​ព្រះវិហារ និង​រតនៈសម្បត្តិ​វប្បធម៌​រាប់​ទសវត្សរ៍​ផងដែរ​។ យ៉ាងហោចណាស់ មនុស្ស ២៩០ បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់