Panews bt p 8935e33d 61e5 41bd bc56 af70a8718f6e i1

អក្សរ​អង់គ្លេស​ទាំង ១៨ ពាក្យ​នេះ សូម្បី​ជនជាតិដើម​អាមេរិក និង​អង់គ្លេស​ក៏​ច្រឡំ​ដែរ​

    ​ខាងក្រោម​នេះ​គឺជា​ពាក្យ​ទាំង ១៨ ដែល​មានន័យ​ផ្ទុយគ្នា ១៨០ ដឺ​ក្រេ​រវាង​អង់គ្លេស និង​អាមេរិក​។​

​    ​១. A Jumper
​    ​អង់គ្លេស​៖ អាវយឺត​ប៉ាក់​ពាក់​សម្រាប់​រដូវរ​ងា​
​    ​អាមេរិក​៖ ជន​ធ្វើអត្តឃាត​ដោយ​លោត​ពីលើ​ស្ពាន ឬ​អគារ​

​    ​២. A Rubber
​    ​អង់គ្លេស​៖ ជ័រលុប​
​    ​អាមេរិក​៖ ស្រោមអនាម័យ​

​    ​៣. Nappy
​    ​អង់គ្លេស​៖ ខោ​ទឹកនោម​កូនង៉ែត​
​    ​អាមេរិក​៖ សម្បូរ​រោម​

​    ​៤. The First Floor
​    ​អង់គ្លេស​៖ ជាន់​លើ​បន្ទាប់ពី​ជាន់​ផ្ទាល់​ដី​
​    ​អាមេរិក​៖ ជាន់​ផ្ទាល់​ដី​

​    ​៥. Blinkers
​    ​អង់គ្លេស​៖ សន្ទះ​បាំង​សងខាង​ភ្នែក​សេះ កុំឱ្យ​វា​ងាកមើល​ជុំវិញខ្លួន​
​    ​អាមេរិក​៖ ភ្លើង​ស៊ីញ៉ូ​លើ​រថយន្ត​

​    ​៦. A casket
​    ​អង់គ្លេស​៖ ប្រអប់​គ្រឿងអលង្ការ​
​    ​អាមេរិក​៖ មឈូស​

​    ​៧. Fancy dress
​    ​អង់គ្លេស​៖ ឈុត​សម្លៀកបំពាក់​ក្នុង​ពិធី​ក្រៅផ្លូវការ ដែល​និយម​ស្លៀកពាក់​ដោយ​ជន​ល្បី​
​    ​អាមេរិក​៖ ឈុត​សម្លៀកបំពាក់​ក្នុង​ពិធី​ផ្លូវការ រួមទាំង​អាវ​ផាយ និង​ក្រវាត់ក​ខ្មៅ​

​    ​៨. A flapjack
​    ​អង់គ្លេស​៖ អាហារសម្រន់​ធ្វើ​ពី​ស្រូវ​សាឡី​
​    ​អាមេរិក​៖ ប្រភេទ​នំ​ខេ​ក​

​    ​៩. A geezer
​    ​អង់គ្លេស​៖ មេជើង​កាង​
​    ​អាមេរិក​៖ តា​ចាស់​

​    ​១០. Homely
​    ​អង់គ្លេស​៖ ប្រើ​ដើម្បី​រៀបរាប់​អំពី​ផ្ទះ​មាន​ផាសុខភាព និង​កក់ក្ដៅ​មួយ​
​    ​អាមេរិក​៖ ប្រើ​ដើម្បី​រៀបរាប់​អំពី​មនុស្ស​ធម្មតា ឬ​មុខមាត់​មិន​ស្អាត​

​    ​១១. A hoo-ha
​    ​អង់គ្លេស​៖ ការខ្វែងគំនិត​គ្នា ឬ​ការ​ប្រកែក​គ្នា​
​    ​អាមេរិក​៖ អង្គ​ជាតិ​របស់​ស្ត្រី​

​    ​១២. A moot point
​    ​អង់គ្លេស​៖ ប្រធានបទ​តស៊ូ​មតិ​
​    ​អាមេរិក​៖ អ្វីៗ​ដែល​ចាកប្រធាន​

​    ​១៣. Nervy
​    ​អង់គ្លេស​៖ ភ័យ ឬ ងាយ​ស្លុតចិត្ត​
​    ​អាមេរិក​៖ ក្លាហាន ឬ មាន​ទំនុកចិត្ត​

​    ​១៤. Peckish
​    ​អង់គ្លេស​៖ ឃ្លាន​តិចៗ​
​    ​អាមេរិក​៖ ឆាប់​ខឹង ឬ​ខឹង​

​    ​១៥. A run-in
​    ​អង់គ្លេស​៖ ការបញ្ចប់​នៃ​ការប្រណាំង​ប្រជែង​អ្វីមួយ​
​    ​អាមេរិក​៖ ជម្លោះ 

​    ​១៦. Shattered
​    ​អង់គ្លេស​៖ អស់កម្លាំង​
​    ​អាមេរិក​៖ អស់សង្ឃឹម​ខ្លាំង​

​    ​១៧. Solicitor
​    ​អង់គ្លេស​៖ អ្នកតំណាង​ផ្នែក​ច្បាប់​ម្នាក់​
​    ​អាមេរិក​៖ អ្នកលក់​ជួប​ផ្ទាល់​ជាមួយ​អតិថិជន​

​    ​១៨. Through
​    ​អង់គ្លេស​៖ អំឡុងពេល (​ម៉ោង​បាយ​)
​    ​អាមេរិក​៖ រហូតមកទល់ (​ម៉ោង​បាយ​)៕

អ្នកនឹងចូលចិត្ត

មតិយោបល់