adverise with khmeread 1

​លើ​លោក​នេះ​រឿង​អ្វី​ក៏​អាច​កើតឡើង​ដែរ​! ក្មេងស្រី​អាយុ ១៦ ឆ្នាំ​ចងក​សម្លាប់ខ្លួន ព្រោះ​ខ្លាច​គេ​ចោទថា​រើសអើង​ជាតិ​សាសន៍ បន្ទាប់ពី​បង្ហោះ​រូបភាព​មួយ​សន្លឹក​

​    ​យោងតាម​វេ​ប​សាយ DailyMail កាលពី​ថ្ងៃអាទិត្យ​បានឱ្យដឹងថា ក្មេងស្រី​ជំទង់​ម្នាក់​បានធ្វើ​អត្តឃាត​បន្ទា​ប់​ពី​នាង​ខ្លាច​ថា នាង​នឹង​ត្រូវគេ​ហៅថា​រើសអើង​ជាតិ​សាសន៍​បន្ទាប់ពី​រូបភាព​មួយ​របស់​នាង​ជាមួយ​ស្បែក​ខ្មៅ និង​កន្សែង​រុំ​ក្បាល​ត្រូវបាន​ចែករំលែក​ពេញ​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​នាង Phoebe Connop វ័យ ១៦ ឆ្នាំ​មកពី​ទីក្រុង Halesowen ប្រទេស​អង់គ្លេស​បាន​ច្នៃ​រូបភាព​របស់​នាង​បន្ទាប់ពី​ណាត់​ជាមួយ​គូស្នេហ៍​តាម​អន​ឡាញ​ជាមួយ​បុរស​អាស៊ី​ម្នាក់ ប៉ុន្តែ​អ្នក​ទាំងពីរ​មិនដែល​ជួបគ្នា​នៅ​ខាងក្រៅ​ម្តងណា​ឡើយ​។​

​    ​នារី​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព​ខាង​កីឡា​កាយសម្ព័ន្ធ​រូបនេះ បាន​ផ្ញើ​រូបភាព​ទៅ​មិត្តភក្តិ​តាមរយៈ​ការជជែក​គ្នា​ជា​លក្ខណៈ​ឯកជន​នៅលើ Instagram ដោយ​នាង​ពន្យល់ថា វិធី​តែមួយគត់​ដែល​នាង​អាច​ទទួលបាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ​ខាង​ប្រុស គឺ​ប្រសិនបើ​នាង​មាន​រូបរាង​ដូច​រូបភាព​ដែល​នាង​បាន​ច្នៃ​នេះ (​សម្បុរ​ខ្មៅ​)​។​

​    ​ការអង្កេត​មួយ​របស់​តុលាការ បាន​បញ្ជាក់ថា Phoebe បានធ្វើការ​ជាមួយ​ឪពុក​របស់​នាង​គឺ​លោក Laurence វ័យ ៥៣ ឆ្នាំ ដើម្បី​ទទួលបាន​លុយ​ខ្លះ​សម្រាប់​ដំណើរ​កម្សាន្ត​រដូវ​កាល​ក្តៅ​កាលពី​ថ្ងៃទី ៧ ខែកក្កដា ប៉ុន្តែ​នាង​បាន​សុំ​ត្រឡប់ទៅផ្ទះ​បន្ទាប់ពី​មាន​អារម្មណ៍​មិន​ស្រួល​។​

​    ​ជា​អកុសល នៅពេលដែល​លោក Laurence Connop បាន​ត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​ការងារ​ដើម្បី​នាំ​កូនស្រី​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច គាត់​បានឃើញ Phoebe ចងក​សម្លាប់ខ្លួន​ទៅហើយ​។​

​    ​ឪពុក​របស់​នាង​បាន​ប្រាប់​អ្នកស៊ើប​អង្កេត​ថា "​នាង​ជា​ក្មេងស្រី​ដ៏​គួរឱ្យ​ស្រឡាញ់​ដែល​មិន​ចង់​បង្ក​ការមិន​ពេញចិត្ត​ដល់​នរណាម្នាក់​ឡើយ​។ នាង​មិនបាន​បង្ហាញ​សញ្ញា​មិន​ប្រក្រតី​ណាមួយ​ដល់​ខ្ញុំ​ទេ​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ឈានដល់​ការសម្លាប់​ខ្លួន​"៕

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់