adverise with khmeread Beyonce w

បេយ៉ន់សេ រងការរិះគន់ ចំពោះគម្រោងភាពយន្តថ្មីរបស់នាង

          តារាចម្រៀង បេយ៉ន់សេ (Beyonce) រកការរិះគន់ពី​ប្រធាន​អង្គការ​មួយ​នៅអាហ្វ្រិកខាងត្បូង​ ដោយនិយាយ​ថា នាងមិនស័ក្តិសម​នឹង​តួអង្គក្នុងរឿងនៃ​គម្រោងភាព​យន្តថ្មី​ដែលគេឮតៗគ្នា​នេះទេ។ តាមព័ត៌មាន​ថា បេយ៉ន់សេ នឹង​សរសេរ​និង​ដឹកនាំ​ភាព​យន្តនេះ​ដោយ​ផ្អែក​លើ​រឿងរ៉ាវរបស់​ស្ត្រីអាហ្វ្រិកខាង​ត្បូង​ម្នាក់ឈ្មោះ សារ៉ា បាតមែន (Sarah Baartman)​ ដែល​ត្រូវគេនាំយក​ទៅ​ធ្វើ​ជា​ទាសករ​នៅ​អឺរ៉ុប​កាលពីឆ្នាំ​១៨១០ ហើយ​​មក​ត្រូវ​បាន​បង្ខំឲ្យ​ធ្វើការងារ​នៅ​កម្មវិធី​កម្សាន្ត​ដោយសារតែនាងមាន​កំប៉េះ​គូទធំខុស​ធម្មតា​។     

​គម្រោងនេះ បានរងការ​នរិះគន់​ពីលោក ហ្សង់ បឺហ្គេស (Jean Burgess) មកពីអង្គការ​ Ghonaqua First People នៅអាហ្វ្រិក​ខាង​ត្បូង​។ ដោយនិយាយថា“ បេយ៉ន់សេ គ្មានលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ក្នុង​ការសរសេរ​រឿងរ៉ាវ​របស់​នាង សារ៉ា ទេ"។​​ ប៉ុន្តែ លោក កូបាស់ រីឆឺត (Kobus Reichert) សមាជិក​របស់អង្គការ​ Gamtkwa Khoisan Council បាន​និយាយថា អង្គការ​របស់លោកមិនឃើញ​មានបញ្ហា​ណា​មួយ​ជាមួយ​ ​ចំពោះ​ការ​សម្តែង​របស់ បេយ៉ន់សេ នឹងភាព​យន្ត​នេះទេ៕

adverise with khmeread

មតិយោបល់