adverise with khmeread 1

​តើ​នេះ​ពិតជា​វីដេអូ​សិច​របស់ Justin Bieber? អ្នកគាំទ្រ​កំពុង​ជ្រួលជ្រើម​ស្វែងរក​ភស្តុតាង​ពិតប្រាកដ​

​    ​ការប្រើ​សញ្ញា # ទាក់ទង​នឹង​វីដេអូ​សិច​របស់ Justin Bieber កំពុង​ល្បី​ពេញ​បណ្តាញ​សង្គម Twitter ហើយ​ក្រុម​អ្នកគាំទ្រ​តារាចម្រៀង​វ័យក្មេង​រូបនេះ កំពុង​ជ្រួលជ្រើម និង​ស្វែងរក​ភស្តុតាង​តាម​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​ប្រិយមិត្ត​ជាច្រើន​បាន​ដេក​មិន​លក់​បក់​មិន​ល្ហើយ​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​រូបភាព​ជាច្រើន​សន្លឹក​បាន​បង្ហាញ​អំពី Justin បង្ហាញ​កំប៉េះគូថ​ខ្លួន​អំឡុង​ការបង្ហាញ​ការ​ត្រេកត្រអាល​ជា​សាធារណៈ​ជាមួយ​មិត្តស្រី​របស់ខ្លួន​គឺ​នាង Sofia Richie នៅ​ថ្ងៃ​វិស្សមកាល​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក ហើយ​ឥឡូវនេះ​ស្រាប់​តែមាន​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​ថា ពួកគេ​បាន​ថត​សកម្មភាព​រួមរក្ស ក្នុង​វីដេអូ​ដែល​លេច​ធ្លាយ​តាម​អន​ឡាញ​មួយ​។​

​    ​រឿងនេះ​ត្រូវបាន​ចុះផ្សាយ​ដោយ​វេ​ប​សាយ MailOnline ដោយ​បង្ហាញ Justin ជាមួយ​ការបង្ហាញ​កំប៉េះគូថ​របស់គេ ហើយ​ឥឡូវ Justin ត្រូវបាន​ចោទប្រកាន់ថា បានរួម​រក្ស​នៅ​ទីសាធារណៈ​បន្ទាប់ពី​បំបោ​ស​អង្អែល​ជាមួយ Sofia​។​

​    ​យោងតាម Mirror បានឱ្យដឹងថា ពួកគេ​កំពុងធ្វើការ​ទាក់ទង​ជាមួយ Justin Bieber ដើម្បី​បញ្ជាក់​ពី​រឿងនេះ ប៉ុន្តែ​គេ​នៅ​មិនទាន់បាន​ចម្លើយ​នៅឡើយ​ទេ​៕

ប្រភព៖ Mirror

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់