Unnamed %281%29

ស្ត្រីម្នាក់លេបថ្នាំ៤០គ្រាប់សម្លាប់ខ្លួនត្រូវបានសមត្ថកិច្ច និងក្រុមហ៊ុនទូរស័ព្ទជួយសង្គ្រោះដូចក្នុងរឿងភាគ

    កណ្តាល ៖ ស្ត្រីម្នាក់គិតខ្លីបានលេបថ្នាំពេទ្យ៤០គ្រាប់សម្លាប់ខ្លួន ដោយសារតែមានវិបត្តិក្នុងគ្រួសារ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា។

    ហេតុការណ៍ធ្វើអត្តឃាតកើតឡើងកាលពីវេលាម៉ោង៩​ និង២០នាទីព្រឹក ថ្ងៃទី២០ សីហា ២០១៦ នៅបន្ទប់ជួលស្ថិតនៅស្រុកអង្គស្នួលខេត្តកណ្តាល។ ស្ត្រីដែលប៉ងធ្វើអត្តឃាតឈ្មោះ ច័ន្ទ អាយុប្រហែល៣០ឆ្នាំ បានលេបថ្នាំសម្លាប់ខ្លួនអស់៤០គ្រាប់ ដោយសារបញ្ហាគ្រួសារ។

    មុនពេលហេតុការណ៍កើតឡើង នារីរូបនោះបានទាក់ទងមកវិទ្យុមួយ ដើម្បីផ្ដាំផ្ញើពាក្យចុងក្រោយទៅប្ដីគាត់ ហើយក្រុមការងារវិទ្យុនោះ ក៏បានសហការជាមួយក្រុមហ៊ុន Smart ដើម្បីស្វែងរកទីតាំងដែលគាត់ទាក់ទងមកតាមរយៈលេខទូរស័ព្ទ និងសហការជាមួយអធិការស្រុកអង្គស្នួល បានទៅជួយគាត់ចេញពីបន្ទប់ជួល។

    បន្ទាប់មកសមត្ថកិច្ចនិងក្រុមហ៊ុនទូរស័ព្ទ Smart បានសហការស្វែងរកទីតាំងតាមរយៈទូរសព្ទ័រហូត បានសមត្ថកិច្ចទម្លុះទ្វារចូលសង្គ្រោះយកស្ត្រីនោះបានទៅដល់មន្ទីរពេទ្យ៕
 

មតិយោបល់