adverise with khmeread 1

Shkodran Mustafi និយាយថា Ozil តាមបញ្ចុះបញ្ចូលខ្លួនឱ្យសម្រេចចិត្តមកលេងឱ្យកាំភ្លើងធំ

    ​Shkodran Mustafi បាន​បើក​កកាយ​អំពី​កិច្ចព្រមព្រៀង​ផ្ទេរ​ដែល​ជិត​នឹង​កើតឡើង​របស់គាត់​ទៅកាន់​កាំភ្លើង​ធំ Arsenal និង​បាន​បង្ហើប​ឱ្យដឹងថា មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​របស់គាត់ Mesut Ozil គឺជា​អ្នក​ដែល​បាន​ជួយ​បញ្ចុះបញ្ចូល​គាត់​សម្រេចចិត្ត​ផ្ទេរ​មកកាន់​ទឹកដី Emirates​។​

​    ​គេ​ក៏​ដឹងផង​ដែរ​ថា Mustafi បាន​បំពេញ​ផ្នែក​ធ្វើតេស្ត​សុខភាព​រួចរាល់​ជាស្រេច​ហើយ​ជាមួយ​ក្លឹប​ទីក្រុង​ឡុង​ដ៍​ខាងជើង​មួយ​នេះ​នៅឯ​ចុង​សប្តាហ៍​មុន ហើយ​សូម្បីតែ Arsene Wenger ក៏បាន​ទទួលស្គាល់​ផងដែរ​ថា​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​ខ្សែការពារ​របស់ Valencia វ័យ ២៤​ឆ្នាំ​រូបនេះ នឹងត្រូវ​ប្រកាស​នៅ​រយៈពេល​ខ្លី​ខាងមុខ​។​

​    ​Wenger បាន​តាម​ប្រមាញ់​កីឡាករ​ថ្មី​សម្រាប់​តំបន់​ការពារ​របស់គាត់ ក្រោយពី​បញ្ហា​របួស​របស់ Per Mertesacker និង Gabriel Paulista នៅក្នុង​ការប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល ហើយ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​គួរតែ​អរគុណ​ដល់ Ozil សម្រាប់​ការជួយ​ធានាបាន​កិច្ចព្រមព្រៀង​ទិញ Mustafi​។​

​    ​Mustafi បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Sky Germany ថា "​ខ្ញុំ​មិនទាន់បាន​ពិភាក្សា​ជាមួយ Per នៅឡើយ​ទេ ចាប់តាំងពី​ខ្ញុំ​បានឃើញ​គាត់​នាពេល​កន្លងមក ប៉ុន្តែ​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ Mesut"​។​

​    ​គាត់​បាន​បន្តទៀតថា "​គាត់​បាន​ប្រាប់​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​ចង់ដឹង​។ តើ​ក្លឹប​មួយ​នេះ​មាន​លក្ខណៈ​ដូចម្តេចខ្លះ និង​តើ​ក្លឹប​នេះ​ដឹកនាំ​ទៅមុខ​ដោយ​របៀប​ណា​។ អ្វី​គ្រប់​យើង​ដែល​គាត់​បាន​និយាយ​គឺ​ពិតជា​វិជ្ជមាន ហើយ​ខ្ញុំ​បាន​ជឿជាក់​យ៉ាង​ឆាប់រហ័ស ចាប់តាំងពី​ខ្ញុំ​បានដឹងថា​ក្លឹប​មួយ​នេះ​ពិតជា​អស្ចារ្យ​មក​នោះ​"​។​

​    ​កាំភ្លើង​បាន​ធំ​ជឿជាក់ថា​នឹង​អាច​សម្រេច​កិច្ចព្រមព្រៀង​ក្នុងតម្លៃ ៣៥​លាន​ផោន​សម្រាប់ Mustafi ខណៈដែល​ខ្សែការពារ​កំពុងមាន​ទម្រង់​លេង​ឡើង​ជើង​មួយ​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះ​កុងត្រា​រយៈពេល​ប្រាំ​ឆ្នាំ​នៅ​ជាមួយ​ក្លឹប​ទីក្រុង​ឡុង​ដ៍​ខាងជើង​មួយ​នេះ​៕

 

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់