1

អ្នកចាត់ការជម្រើសជាតិអង់គ្លេស Sam Allardyce កាត់ឈ្មោះកីឡាករលេចធ្លោពីរនាក់ចេញពីជម្រើសជាតិដ៏គួរឱ្យភ្ញាក់ផ្អើល

    ​Sam Allardyce បានចាប់ផ្តើម​ប្រើ​សិទ្ធិអំណាច​ជា​លើកដំបូង​ក្នុង​ជម្រើសជាតិ​អង់គ្លេស​របស់គាត់ ដោយបាន​កាត់ឈ្មោះ​ខ្សែបម្រើ​ប្រចាំ​ឈុត​ជម្រើសជាតិ Ross Barkley និង Jack Wilshere ចេញពី​ជម្រើសជាតិ​។​

​    ​ប៉ុន្តែ​ការជំនួស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​កើតឡើង ដោយ​គ្រូបង្វឹក​រូបនេះ​បាន​កោះហៅ​ឈ្មោះ​កីឡាករ​របស់​ញញួរ​ធំ West Ham កីឡាករ West Ham មកកាន់​តួនាទី​មួយ​នេះ ដែល​គាត់​គឺជា​កីឡាករ​ថ្មី​ម្នាក់​គត់​សម្រាប់​ដំណើរ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ក្នុងប្រទេស​ស្លូ​វ៉ា​គី​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ក្រោយនេះ​។​

​    ​Barkley មិនបាន​លេង​សូម្បី​ត្រឹម​តែមួយ​នាទី​ឡើយ​នៅឯ​ការ​ប្រជែង​ពាន​ប្រចាំ​ទ្វីបអឺរ៉ុប Euro 2016 ខណៈដែល Wilshere បានបង្ហាញ​ខ្លួន​បាន​ត្រឹម​ពីរលើក​ប៉ុណ្ណោះ​ក្នុងនាម​ជា​កីឡាករ​បម្រុង​សម្រាប់​កាំភ្លើង​ធំ Arsenal នា​រដូវ​កាល​នេះ​។​

​    ​Wilshere និង Barkley សុទ្ធតែ​មិនមាន​បញ្ហា​របួស​នោះឡើយ ដូច្នេះ​ពួកគេ​ប្រាកដជា​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​កាត់ឈ្មោះ​ចោល​មួយ​នេះ ខណៈដែល​ពួកគេ​ទាំងពីរ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខ្សែបម្រើ​ដែលមាន​ទេពកោសល្យ​ជាងគេ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​៕

 

ប្រភព៖ Mirror

មតិយោបល់