adverise with khmeread 1

Antonio Conte ប្រាប់ Fabregas ឱ្យស្វែងរកទ្រនំថ្មី

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea លោក Antonio Conte ត្រូវបាន​គេ​រាយការណ៍​ថា បាន​ប្រាប់​ទៅ Cesc Fabregas ថា​គាត់​អាច​ស្វែងរក​ក្លឹប​ដទៃ​បាន​ក្រៅពី​ក្លឹប​បច្ចុប្បន្ន​របស់គាត់​។​

​    ​ខ្សែបម្រើ​កណ្តាល​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ មិនបាន​ចាប់ផ្តើម​នៅក្នុង​ការប្រកួត​មួយចំនួន​នៃ​ការប្រកួត​បើកឆាក​ចំនួន​បី​លើកដំបូង​នៃ​លី​ក​កំពូល​អង់គ្លេស Premier League ក្នុងការ​ដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​ថ្មី​របស់គាត់​ឡើយ ហើយ​បន្ទាប់​ជ័យជម្នះ​បី​លើក​ផ្ទួនៗ​កន្លងមកនេះ វា​ហាក់ដូចជា​មិនមាន​ឱកាស​ដែល​អាច​ផ្តល់ឱ្យ​គាត់​ឆាប់ៗ​នោះឡើយ​។​

​    ​Fabregas បាន​ចូលរួម​ជាមួយ​តោ​ខៀវ​កាលពី​ឆ្នាំ ២០១៤ ប៉ុន្តែ Conte ជឿជាក់ថា​កម្រិត​របស់​ខ្សែបម្រើ​កណ្តាល​រូបនេះ គឺ​មិនល្អ​គ្រប់គ្រាន់​នោះឡើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ The Sun ។​

​    ​ជាមួយនឹង​ទម្រង់​លេង​ដែល​ប្រឹង​រត់​ខ្លាំងៗ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​របស់ Conte គាត់​គិតថា ខ្សែបម្រើ​វ័យ ២៩​ឆ្នាំ​រូបនេះ​នៅ​ខ្ជិលច្រអូស​ណាស់​ក្នុងការ​បំពេញ​នូវ​ប្រព័ន្ធ​រៀបចំ​របស់គាត់​។​

​    ​យុទ្ធសាស្ត្រ​របស់ Conte ពិតជា​ប្រសិទ្ធភាព​គួរឱ្យកត់សម្គាល់ ខណៈដែល​ក្រុម​របស់គាត់​បានទទួល​ជ័យជម្នះ​ទៅលើ Watford, West Ham, និង Burnley មាន​ប្រាំបួន​ពិន្ទុ​ស្មើនឹង​ក្រុម​ចំណាត់ថ្នាក់​ទីមួយ​របស់ Man City របស់ Pep Guardiola ក្នុងការ​ប្រកួត​ចំនួន​បី​សប្តាហ៍​កន្លងមកនេះ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់