adverise with khmeread Fuyuanhui xijinping8

ញាក់សាច់​! នាង​កញ្ញា​ម្នាក់​ដែល​បាន​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​ចិន និយាយថា​អត់​ខ្ជី​លាងដៃ​រហូត ខ្លាច​បាត់​ស្នាម​ដៃ​លោក​ស៊ី ជីន​ពីង​

    ​ម្សិលមិញ មេដឹកនាំ​ជាន់ខ្ពស់​ប្រទេស​ចិន​បាន​ជួប​ជាមួយនឹង​គណៈប្រតិភូ​អូឡាំពិក​ប្រទេស​ចិន​នៅ​សាល Great Hall of The People ក្នុង​ទីក្រុង​ប៉េកាំង ដើម្បី​លើកទឹកចិត្ត​និង​សរសើរ​អំពី​ការបង្ហាញ​សមត្ថភាព​របស់​ពួកគេ​នៅ​ទីក្រុង​រី​យ៉ូ​។​

​    ​ពិតណាស់ មិន​ថា​អ្នកឈ្នះ​មេដាយមាស ឬក៏​មិន​ឈ្នះក្ដី ភ្នែក​របស់​ពួកគេ​បាញ់​ទៅលើ​មនុស្ស​ពីរ​នាក់​នៅក្នុង​សាល​នោះ​គឺ ប្រធានាធិបតី​លោក ស៊ី​ជីន​ពីង (Xi Jingping) និង​ស្ត្រី​ម្នាក់​ឈ្មោះ ហ្វ៊ូ យួន​ហ៊ុយ (Fu Yuanhui)​។​

​    ​កាមេរ៉ា​បាន​ចាប់យក​រូបភាព នាង​ហ្វ៊ូ​កំពុង​ដុតដៃដុតជើង ខណៈដែល​លោក​ស៊ី​ជីន​ពីង​កំពុង​ដើរ​ជិត​ដល់​នាង​។ ពេល​គាត់​ទៅដល់ នាង​ហ្វ៊ូ​បាន​ចាប់ដៃ​ជាមួយនឹង​លោក​ស៊ី​យ៉ាងយូរបំផុត​។​

​    ​បន្ទាប់មក​នាង​បាន​សារភាព​នៅលើ Weibo របស់​នាង​នៅលើ​វីដេអូ​ចាប់ដៃ​នោះ ដែលមាន​អ្នកមើល​វីដេអូ​នាង​រហូតដល់​ទៅ ៧ លាន​ដង​ថា "​ខ្ញុំ​ពិតជា​មិនអាច​គ្រប់គ្រង​ខ្លួនឯង​បានទេ​។ វា​ពិតជា​រំភើប​ពេក​ហើយ​។ ខ្ញុំ​នឹងមិន​លាងដៃ​របស់ខ្ញុំ​ទេ​..."​។​

​    ​ក្នុង​កម្មវិធី ប្រធាន​រដ្ឋបាល​ទូទៅ​នៃ​ក្រុមកីឡា​ចិន លោក លីវ ផេង (Liu Peng) អះអាងថា នាង​ហ្វ៊ូ គឺជា​គំរូ​ប​មួយ​សម្រាប់​អត្ត​ព​លិ​ក​សហ​សម័យថ្មី ដែល​ពោរពេញ​ទៅដោយ​ការបើកចំហរ ការលើកទឹកចិត្ត និង​ស្មារតី​វិជ្ជមាន​៕ 

 

adverise with khmeread

មតិយោបល់