1

Chelsea ខកចិត្តស្តូកបន្ទាប់ពីបរាជ័យក្នុងការទិញយក James Rodriguez ពី Real Madrid

    ​តោ​ខៀវ Chelsea បាន​បង្កើត​កិច្ចព្រមព្រៀង​ផ្ទេរ​ថ្មី​សម្រាប់​ខ្សែបម្រើ​ប្រយុទ្ធ​អធិរាជ​ស Real Madrid កីឡាករ James Rodriguez ។​

​    ​ក៏ប៉ុន្តែ តោ​ខៀវ​បាន​បរាជ័យ​ទៅលើ​ការស្នើ​ទិញ​របស់​ពួកគេ ខណៈដែល​ប្រធាន​ក្លឹប​អធិរាជ​សលោក Florentino Perez បានសម្រេច​ចិត្ត​បដិសេធ​ការផ្ទេរ​មួយ​នេះ​។​

​    ​James ត្រូវបាន​គិតថា​ជាការ​ចាប់អារម្មណ៍​មួយ​ក្នុង​ការផ្ទេរ​ចូលទៅក្នុង​ប្រទេស​អង់គ្លេស ប៉ុន្តែ​គូប្រជែង​យក្ស​របស់​ម្ចាស់​ជើងឯក​លី​ក La Liga ចង់​ទទួលបាន​តម្លៃ​យ៉ាងហោចណាស់​ចំនួន ៦០​លាន​ផោន​សម្រាប់​ហត្ថលេខា​របស់​កីឡាករ​រូបនេះ​។​

​    ​យោងតាម​វេ​ប​សាយ Daily Mirror សេះបង្កង់ Juventus ក៏បាន​ចោល​កន្ទុយភ្នែក​មកលើ​តារាបាល់ទាត់​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​ផងដែរ ហើយ​ការស្នើ​ទិញ​មួយចំនួន​នឹង​អាច​បរាជ័យ​ដោយ​ការបិទទ្វារ​ទីផ្សារ​ដោះដូរ​នឹង​មកដល់​នៅ​ថ្ងៃ​ពុធ​ខាងមុខនេះ​៕

ប្រភព៖ Metro

មតិយោបល់