adverise with khmeread 1

​ស្ត្រី​ខ្ពស់​ជាងគេ​ក្នុងប្រទេស​ថៃ​បានទទួល​មរណភាព​ហើយ​

​    ​ស្ត្រី​ថៃ​ខ្ពស់​ជាងគេ ដែល​ធ្លាប់​ជាប់​ក្នុង​សៀវភៅ​កំណត់ត្រា Guinness ក្នុងនាម​ជា​ស្ត្រី​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក បាន​ស្លាប់​ហើយ​នៅ​អាយុ ២៤ ឆ្នាំ​កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ សីហា​។​

​    ​កញ្ញា Malee Duangdee ដែលមាន​កម្ពស់ ២,១២ ម៉ែត្រ បាន​ស្លាប់​ដោយសារ​គាំងបេះដូង​កាលពី​ថ្ងៃ​សៅរ៍​នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត Trat ដែលជា​ស្រុកកំណើត​របស់​នាង​។​

​    ​ក្រុមគ្រូពេទ្យ​បាន​និយាយថា ការស្លាប់​របស់ Malee កើតឡើង​បន្ទាប់ពី​កើត​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​ដោយ​រួមមាន​ទាំង​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង និង​ដុំ​សាច់​ក្នុង​ខួរក្បាល​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ថៃ komchadluek បាន​រាយការណ៍​។​

​    ​Malee បាន​ជួប​ការលំបាក​ជាមួយ​បញ្ហា​សុខភាព​របស់​នាង​ចាប់តាំងពី​នាង​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​នៅ​អាយុ ៩ ឆ្នាំ​។ មុននឹង​នាង​ស្លាប់ នាង​បានរស់នៅ​ជាមួយ​គ្រួសារ​នាង​នៅក្នុង​ស្រុក Bo Rai និង​ធ្វើការ​ចំការ​ដំណាំ​កៅស៊ូ​មួយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់