adverise with khmeread 14159660 1045834615531453 694311662 n

អាណិតណាស់លោកអើយ! ជីដូនយំបោកខ្លួនពេលឃើញចៅស្រីស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម

    បាត់ដំបង ៖ កុមារីម្នាក់ដែលទើបតែមានអាយុ៥ឆ្នាំ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាមកណ្តាលទ្រូងផ្លូវ  ខណៈដែលកុមារីរូបនេះ បានរត់ឆ្លងផ្លូវដើម្បីវិលត្រឡប់ទៅរកលំនៅដ្ឋានរបស់ខ្លួនវិញ ហើយក៏ត្រូវរថយន្តបុកយ៉ាងពេញទំហឹង ដោយប៉ើងតាមរថយន្តប្រមាណ៦ម៉ែត្រ។

    តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបាននិយាយថា ហេតុការណ៍ នេះបានកើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦  វេលាម៉ោង១២ និង១៥នាទី តាមបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង រវាងរថយន្ត និងថ្មើរជើងដែលជាកុមារីម្នាក់។

    ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-6182  បើកបរយ៉ាងលឿន ក្នុងទិសដៅ ពីជើងទៅត្បូង។ លុះទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានកុមារីម្នាក់ឈ្មោះ ឌី ស្រីនូ អាយុ៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ បានរត់ឆ្លងផ្លូវពីកើតទៅលិច ហើយក៏ត្រូវរថយន្តនោះបុកចំពាក់កណ្តាលទ្រូងផ្លូវតែម្តង ដែលធ្វើឱ្យកុមារីប៉ើងតាមកម្លាំងរថយន្តប្រមាណ ៦ ម៉ែត្រ ហើយក៏ស្លាប់ភ្លាមៗនៅនឹងកន្លែង។

    បន្ទាប់ពីហេតុការណ៍បានកើតឡើងរួចមក រថយន្តបានបើករត់គេចខ្លួនបាត់ស្រមោលដោយបន្សល់តែសពកុមារីដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ព្រមទាំងឮ សម្រែកទ្រហ៊ោយំបោកខ្លួនពីសំណាក់ជីដូនរបស់កុមារីនោះផង  ព្រោះ ឪពុក ម្តាយរបស់កុមារីមិនបាននៅក្នុងមូលដ្ឋាននោះឡើយ ដោយសារតែបញ្ហាជីវភាពទើបជំរុញ ឱ្យគេទាំងពីរនាក់ ចាកចេញពីស្រុកកំណើតទៅធ្វើការនៅឯប្រទេសថៃ៕

adverise with khmeread

មតិយោបល់