adverise with khmeread 1

ទំនាក់ទំនងរវាង Daniel Sturridge និង Jurgen Klopp ឈានដល់ចំណុចដុនដាបបំផុត ខណៈខ្សែប្រយុទ្ធរូបនេះបញ្ចេញក្រសែភ្នែកមរណៈ

    ​ទំនាក់ទំនង​របស់ Daniel Sturridge ជាមួយ Jurgen Klopp បាន​ក្លាយទៅជា​ព្យុះភ្លៀង​ដ៏​អាក្រក់​រួចទៅហើយ​។​

​    ​បន្ទាប់ពី​ប្រតិកម្ម​របស់​កីឡាករ​រូបនេះ​បញ្ចេញ​ទៅលើ​ការព្រងើយកន្តើយ​ជា​លើក​ទី​ពីរ​របស់​អ្នកចាត់ការ​ខ្លួន​នៅលើ​ទឹកដី White Hart Lane កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ការ​ម៉ាក​ងាយ​របស់ Klopp បានកើត​ឡើងជា​បន្តបន្ទាប់ រហូត​ឥឡូវនេះ​វា​ហួស​ពី​សមត្ថភាព​ស្តារឡើងវិញ​ណាស់​។​

​    ​ក្រោយពី​គ្រាប់​បាល់​ចំនួន​ពី​គ្រាប់​របស់គាត់​សម្រាប់​ហង្ស​ក្រហម Liverpool ក្នុង​ការប្រកួត​ដណ្តើមពាន​ខាប់​ក្នុងស្រុក League Cup នៅលើ​ទឹកដី​ក្រុម Burton កាលពី​ថ្ងៃ​អង្គា​រ៍​សប្តាហ៍​មុន Sturridge ត្រូវបាន​គេ​សង្ឃឹម​យ៉ាងច្បាស់​ថា​នឹង​អាច​ចាប់ផ្តើម​ការប្រកួត​ជាមួយនឹង Tottenham Hotspurs ។​

​    ​ប៉ុន្តែ​គាត់​ត្រូវបាន​ដាក់ឈ្មោះ​ន​លើ​កៅអី​បម្រុង​ប៉ុណ្ណោះ ហើយ Klopp បាន​បន្ថែម​ការប្រមាថ​ទៅលើ​របួស​របស់គាត់ ដោយ​បានដាក់​ខ្សែប្រយុទ្ធ​មិត្ត​រួម​ក្រុម​របស់គាត់ Divock Origi សម្រាប់​ជំនួស​តំណែង​របស់ Philippe Coutinho ក្នុង​នាទី​៦៩ ។​

​    ​កត្តា​នេះ​បាន​ជំរុញ​ឱ្យ​ខ្សែប្រយុទ្ធ​ឆ្នើម​អង់គ្លេស​រូបនេះ​បាន​បញ្ចេញ "​ក្រសែភ្នែក​មរណៈ​" ដែល​ត្រូវបាន​ចាប់​ដោយ​កាមេរ៉ា​ទូរទស្សន៍ ហើយ​ទស្សនិកជន​ដឹង​ច្បាស់​ណាស់​ថា​ហេតុអ្វី​បានជា​គាត់​បញ្ចេញ​ក្រសែភ្នែក​បែបនេះ​។​

​    ​Sturridge នៅ​ទីបំផុត​បាន​រត់​ចូលទៅ​កាន់​ទីលាន ប៉ុន្តែ​វា​បានកើត​ឡើង​រហូត​ទៅដល់​នាទី ៨៨​នៃ​ការប្រកួត​ពេល​ដែលមាន​លទ្ធផល ១-១៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់