adverise with khmeread Shchtenin

អ្នកកាសែត​ម្នាក់​ដែល​ចូលចិត្ត​រិះគន់​លោក Putin ត្រូវគេ​ប្រទះឃើញ​ស្លាប់​ត្រូវ​គ្រាប់កាំភ្លើង​ចំក្បាល​

    ​អ្នកសារព័ត៌មាន​រុស្ស៊ី​ម្នាក់ និង​ជា​អ្នក​រិះគន់​ប្រធានាធិបតី Vladimir Putin ម្នាក់​ត្រូវបាន​រកឃើញ​ស្លាប់​ក្នុង​ផ្ទះល្វែង​ទីក្រុង​គៀវ​ជាមួយនឹង​ស្នាមរបួស​បាញ់កាំភ្លើង​ចំក្បាល​។ នេះ​បើតាម​វេ​ប​សាយ Independent ចេញផ្សាយ​ថ្ងៃ​ចន្ទ​នេះ​។​

​    ​សាកសព​លោក Alexander Shchetinin ត្រូវបាន​រកឃើញ​ដោយ​ភ្នាក់ងារ​កាសែត​នៅ​តំបន់ Novy  បន្ទាប់ពី​មិត្ត​ភ័ក្តិ​របស់គាត់​ព្យាយាម​ទៅលេង​គាត់​នៅ​ថ្ងៃកំណើត​របស់គាត់​។​

​    ​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​បាន​និយាយថា កងកម្លាំង​ទីក្រុង​គៀវ​បាន​ប្រាប់​ដំណឹង​នៃ​ការស្លាប់​របស់លោក Schetinin នៅ​ពាក់​កណ្ដាលយប់​កាលពី​ថ្ងៃ​សៅរ៍​។ គាត់​ត្រូវបាន​គេ​ជឿថា​បាន​ស្លាប់​ជាច្រើន​ម៉ោង​នៅ​រង្វង់​ម៉ោង ៨ និង ៩ យប់​។​

​    ​មន្ត្រីប៉ូលិស​បាន​សន្ម​ត់​ថា ការស្លាប់​របស់គាត់​គឺជា​ករណី​ធ្វើអត្តឃាត បន្ទាប់ពី​រកឃើញ​កាំភ្លើង​នៅក្បែរ​ខ្លួន​របស់គាត់​ជាមួយនឹង​សំបក​គ្រាប់ ហើយ​ទ្វារ​របស់គាត់​បាន​ចាក់សោ​ជាប់​ទៀត​។​

​    ​យោងតាម​ប្រភព​គួរឱ្យ​ទុកចិត្ត​មួយ​បានឱ្យដឹងថា ករណីនេះ​ចាត់ទុកជា​ករណី​ធ្វើអត្តឃាត ខណៈដែល​លោក Shchetinin បាន​ផ្ញើ​មែ​ល​មួយ​ទៅ​ប្រពន្ធ​របស់គាត់​ដោយ​និយាយថា គាត់​ចង់​សម្លាប់ខ្លួន​គាត់​។​

​    ​លោក Shchetinin បាន​បង់​បង់​សិទ្ធិ​ធ្វើជា​ពលរដ្ឋ​រុស្ស៊ី មុនពេល​គាត់​ក្លាយជា​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ម្នាក់​។​

​    ​គាត់​បាន​បើក​ទីភ្នាក់ងារ​ការ​សែត Novy Region ដែល​បាន​បំបែកចេញ​ជា​ក្រុមហ៊ុន​ផ្សេងៗ​គ្នា ហើយ​បាន​ហៅ​មេដឹកនាំ​រុស្ស៊ី​ថា​ជា "​សត្រូវ​ផ្ទាល់ខ្លួន​" ទៀតផង​។​

​    ​យ៉ាងណាមិញ បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស៊ើប​លើ​ករណី​ស្លាប់​របស់លោក Shchetinin៕

ប្រភព៖ Independent

adverise with khmeread

មតិយោបល់