adverise with khmeread 1

Mourinho នឹងជូនការដូថ្ងៃសម្រាក ៤ ថ្ងៃដល់ Zlatan Ibrahimovic អំឡុងយុទ្ធនាការប្រកួតជម្រុះ World Cup

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​ផ្តល់ជូន Zlatan Ibrahimovic នូវ​ការ​សម្រាក​បន្ថែម​មួយចំនួនទៀត​តាម​ការចង់បាន​របស់​គាត់ សម្រាប់​ជុំ​បន្ទាប់​នៃ​កាលបរិច្ឆេទ​លី​ក​កំពូល​អង់គ្លេស Premier League ចុង​សប្តាហ៍​នេះ​។​

​    ​Ibrahimovic ដែល​បានចាប់ផ្តើម និង​លេង​ជា​រៀងរាល់​នាទី​សម្រាប់​ការប្រកួត​ផ្លូវការ​ទាំង​បួន​លើក​របស់​បិសាច​ក្រហម​ក្នុង​រដូវ​កាល​នេះ បានទទួល​ការ​សម្រាក​បន្ថែម​ដើម្បី​អនុញ្ញាតឱ្យ​កម្លាំង​របស់​គាត់​រឹង​ម៉ាំ​ឡើងវិញ​។​

​    ​ខណៈដែល​ជ័យជម្នះ​ផ្ទួនៗ​បី​លើក​ក្នុង Premier League និង​ឈ្នះ​ពាន Community Shield ដែល​ឈ្មោះ​រួមចំណែក​ធំជាងគេ​បាន​ធ្លាក់​ទៅលើ​គាត់ តារាបាល់ទាត់​សញ្ជាតិ​ស៊ុយអែត​វ័យ ៣៤​ឆ្នាំ​រូបនេះ នឹងត្រូវ​បាន​គេ​អនុញ្ញាតឱ្យ​ធ្វើដំណើរ​កម្សាន្ត​លំហែកាយ ស្រប​ពេលដែល​មិត្ត​រួម​ក្រុម​របស់គាត់​ដទៃទៀត​កំពុង​ប្រុងប្រៀប​ត្រៀម​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​។​

​    ​Ibrahimovic ដែល​ទើបនឹង​ប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ​ស៊ុយអែត​នៅឯ​ចុងបញ្ចប់​នៃ​ដំណើរ​ប្រជែង​ពាន Euro 2016 នឹងត្រូវ​បាន​គេ​ផ្តល់ឱ្យ​រយៈពេល​បួន​ថ្ងៃ​ឈប់សម្រាក​ពី​ការហ្វឹកហាត់​៕ 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់