adverise with khmeread 1

ម៉ូតូ បុកអ្នកថ្មើរជើងរងរបួសបាក់កដៃខាងឆ្វេងម្នាក់

    កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងក្នុងយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦  នៅចំនុចបាយក្តាំង ភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    ប៉ូលិសនិយាយថា ហេតុការណ៍នេះបង្កឡើងដោយម៉ូតូ បុកថ្មើរជើង បណ្តាលឱ្យរងរបួសបាក់កដៃខាងឆ្វេង ក្រោយកើតហេតុភាគីម៉ូតូបានជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ 

    ប៉ូលិសបន្ដថា ជនរងគ្រោះឈ្មោះ ស៊ិន វង្សសាក់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។រីឯអ្នកបើកបរម៉ូតូឈ្មោះ ចំរើន លុត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្មាច់មានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម C100
ឆ្នាំ២០០៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1D 2734។

    បច្ចុប្បន្ន កម្លាំងប៉ូលិសបានយកម៉ូតូមករក្សានៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីរង់ចាំធ្វើការដោះស្រាយ ឯជនរងគ្រោះត្រូវបងប្អូនបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញ៕

adverise with khmeread

មតិយោបល់