បុរសថៃពីរនាក់ស្លាប់ដោយសារស៊ីគង្គក់ដុត

    ថៃ - បុរសចំណាស់ពីរនាក់បានស្លាប់ បន្ទាប់ពីបរិភោគសាច់គីង្គក់ និងម្នាក់ទៀតឈឺធ្ងន់ ខណៈដែលក្មេងពីរនាក់ទៀតឈឺធ្ងន់ដូចគ្នា ក្រោយពីបរិភោគមាន់ចម្អិនជាមួយនឹងសាច់គីង្គក់នោះ នៅក្នុងស្រុក Thung Chang កាលពីយប់ថ្ងៃអាទិត្យ។

    មន្ត្រីសុខភាពសារធារណៈនៃស្រុក Thung Chang បានទៅផ្ទះក្នុងភូមិ Pradu កាលពីព្រឹកថ្ងៃចន្ទនេះ ដើម្បីប្រមូលសាច់ដែលសេសសល់មកធ្វើការសិក្សា បន្ទាប់ពីឮដំណឹងការស្លាប់រួចមក។

    ជំនួយការក្នុងភូមិម្នាក់ឈ្មោះ Yod Siangkong បាននិយាយថា បុរសវ័យ ៧០ ឆ្នាំបានដុតគីង្គក់ធំមួយ ដែលគាត់បានចាប់នៅពេលភ្លៀងយប់ថ្ងៃអាទិត្យនោះ។ បន្ទាប់ពីធ្វើឆ្អិនរួច គាត់បានអញ្ចើញបុរសចំណាស់ម្នាក់អាយុស្មើគាត់ចូលរួម ព្រមទាំងអ្នកជិតខាងអាយុ ៤៥ ឆ្នាំ ដើម្បីទទួលទានអាហារសម្រន់ជាមួយនឹងស្រាស។

    បន្ទាប់ពីមួយម៉ោងក្រោយមក បុរសទាំងនោះចាប់ផ្ដើមមានបញ្ហាដង្ហើម ក្អួត សន្លប់ ហើយស្លាប់តែម្ដង។ ភ្លាមពួកគេត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ Thung Chang ជាកន្លែងគាត់ដាច់ខ្យល់បាត់ហើយ។

    យោងតាមជនរងគ្រោះអាយុ ៤៥ ឆ្នាំ ដែលត្រឹមពុលមិនបានស្លាប់នោះបានឱ្យដឹងថា ពួកគេបរិភោគសាច់ និងពងគីង្គក់ ហើយក៏ចាប់ផ្ដើមក្អួត និងបញ្ចូនទៅមន្ទីរពេទ្យតែម្ដងទៅ។

    យោងតាមការសិក្សា ជាតិពុលជាធម្មតាត្រូវបានការពារគីង្គក់ពីសត្វផ្សេងៗដែលចង់ស៊ីពួកវា៕

ប្រភព៖ បាងកកប៉ុស្ដិ៍

adverise with khmeread