adverise with khmeread 1

Calvin Harris មិនខ្ចីនិយាយឈ្មោះ Taylor Swift នៅ MTV VMAs

​    ​Calvin Harris មិនបាន​អរគុណ Taylor Swift ឡើយ​នៅ​ក្នុងការ​ថ្លែង​សុន្ទរកថា​នៅ​ពិធី 2016 MTV VMAs ចំពោះ​សហ​និពន្ធ​បទ​ដ៏​ល្បី​របស់គាត់​គឺ This Is What You Came For បន្ទាប់ពី​គាត់​ឈ្នះ​ពានរង្វាន់ Best Male Video កាលពី​យប់​ថ្ងៃអាទិត្យ​។​

​    ​Dj រូបនេះ​បាន​និយាយ​នៅក្នុង​វីដេអូ​ថត​ទុក​មួយ​ថា "Wow, wow! ជាដំបូង ខ្ញុំ​ពិតជា​សុំទោស​ដែល​មិនបាន​នៅ​ទីនោះ (​កន្លែង​ប្រារព្ធ​ពិធី​នៅ​អាមេរិក​)​។ ដោយ​ខ្ញុំ​មានកម្ម​វិធី​មួយ​នៅក្នុង​យប់​នេះ​នៅ​ចក្រភព​អង់គ្លេស បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​ប្រហែលជា​នៅ​ទីនោះ​ហើយ​។ ខ្ញុំ​សូម​អរគុណ Rihanna អស់ពី​បេះដូង​របស់ខ្ញុំ​។ អ្នកជា Superstar ម្នាក់​។ រាល់ពេល​ដែល​យើង​ធ្វើការ​ជាមួយគ្នា អ្នក​តែង​នាំមក​នូវ​អ្វីមួយ​ដូចជា​វេទមន្ត​មកកាន់​គម្រោងការ​រប​ស់​យើង​។ ពិតជា​អរគុណ​ណាស់​"​។​

​    ​បន្ទាប់មក គាត់​ក៏បាន​អរគុណ​លោក Emil Nava ដែល​បាន​ដឹកនាំ​វីដេអូ​បទ This Is What You Came For និង​អ្នក​រាល់គ្នា​ដែល​គាំទ្រ​បទ​នេះ ដោយ​មិនបាន​លើក​ឈ្មោះ​អ្នក​នៅ​ពីក្រោយ​នៃ​ការសរសេរ​អត្ថបទ​ចម្រៀង​នេះ​ទេ​។​

​    ​Taylor Swift ជា​អ្នកសរសេរ​បទ This Is What You Came For ក្រោម​ឈ្មោះ​ក្លែងក្លាយ Nils Sjoberg ដែល​អ្នកតំណាង​របស់​នាង​បានបញ្ជាក់​ទៅកាន់​សារព័ត៌មាន Us Weekly​។ បន្ទាប់មក Harris បាន​ពន្យល់ថា វា​ជា​គំនិត​របស់ Taylor ក្នុងការ​លាក់បាំង​ការសហការ​របស់​ពួកគេ ហើយ​គាត់​បាន​រិះគន់​នាង​តាម​បណ្តាញ Twitter ថា នាង​កំពុង​ព្យាយាម​ធ្វើ​ឱ្យគេ​មើល​មក​លោក​ជា​មនុស្ស​អាក្រក់​៕

 

adverise with khmeread

មតិយោបល់