adverise with khmeread 54657.3 copy

តើ​អ្វីៗ​ត្រូ​បានបញ្ចប់​ក្រោយ​កីឡាករ Philippe Coutinho របួស​នាពេល​ប៉ះ​ជាមួយ​ក្រុម Stoke យប់មិញ​នេះ​ឬ​?

​កីឡាករ Philippe Coutinho បាន​រងរបួស​ក្នុងអំឡុង​ការប្រកួត​ជាមួយ​ក្រុម Stoke City នៅ​យប់មិញ​នេះ ហើយ​បណ្តា​អ្នកគាំទ្រ​ក្រុម Liverpool បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​បញ្ហា​នេះ​។​

​កីឡាករ​ខ្សែបម្រើ Philippe Coutinho បាន​ជួប​បញ្ហា​ដោយសារ​របួស​ភ្លៅ​នៅ​អំឡុង​ការប្រកួត​ដ៏​សំខាន់​របស់​ក្រុម​ហង្ស​ក្រហម​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់​ខាប់​ក្នុងស្រុក Capital One Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ពហុកីឡាដ្ឋាន​ជាតិ Britannia ។

​ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp បច្ចុប្បន្ន​ក្រុម​ហង្ស​ក្រហម​ស្ថិតនៅ​លេខ​រៀង​ទី ៨ ក្នុង​លី​ក​ក្របខ័ណ្ឌ Premier League ហើយ​ពួកគេ​នឹងត្រូវ​ប៉ះ​ក្រុម​ជើង​ខ្លាំង Arsenal និង Manchester United ក្នុង​កាលវិភាគ​ប្រកួត​លី​ក​ក្នុងស្រុក​។ ជាមួយនឹង​បញ្ហា​របួស​របស់​កីឡាករ Philippe Coutinho វា​បានធ្វើ​ឲ្យ​ប្រិយមិត្ត​មួយចំនួន​របស់​ក្រុម​មួយ​នេះ​បាន​គិតថា​ក្តីសង្ឃឹម​របស់​ពួកគេ​នឹងត្រូវ​បានបញ្ចប់​ក្នុង​រដូវ​កាល​នេះ​។

​ជាមួយ​បញ្ហា​ដែល​កាន់តែ​ព្រួយបារម្ភ គឺ​កីឡាករ​ខ្សែការពារ Dejan Lovren ក៏បាន​ជួប​នៅ​បញ្ហា​របួស​តាម​ពី​ក្រោយពី​កីឡាករ Philippe Coutinho ផងដែរ​ដែល​ត្រូវបាន​ប្តូរ​ចេញ​ដោយ​បញ្ហា​របួស​ភ្លៅ​ស្រដៀង​គ្នា​ក្នុង​តង់​ទីមួយ​។

​ហើយ​នេះ​គឺជា​ប្រតិកម្ម​របស់​ក្រុម​អ្នកគាំទ្រ​មួយចំនួន​នៅលើ​បណ្តាញ​សង្គម Twitter៖

adverise with khmeread

មតិយោបល់