adverise with khmeread 14138937 283929865321467 904452524 o

សមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនយុវជនពីរនាក់ពាក់ព័ន្ធគ្រឿងញៀន

    ព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ សហការជាមួយនគរបាលសង្កាត់លេខ១ បានបើកប្រតិបត្តិការ បង្រ្កាបករណីកាន់កាប់រក្សាទុកថ្នាំញៀន​២​ករណីផ្សេងៗគ្នា នៅតំបន់ទំនប់រលកចាស់ ក្រុមទី៣១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយចាប់យកបានថ្នាំញៀន មេតំហ្វេតាមីនចំនួន ០៥កញ្ចប់តូច នៅម៉ោងប្រហែល២ រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះទី១ ឈ្មោះ គឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ និងស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខរបរបុគ្គលិកកាស៊ីណូ (ចាប់យកបានថ្នាំញៀន ចំនួន៣កញ្ចប់តូច ទម្ងន់០,១៥ក្រាម), ទី២ ឈ្មោះ លន់ នឿន ភេទប្រុស អាយុ៣០ឆ្នាំ ស្រុកកំណើតនៅសង្កាត់លេខ១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ បច្ចុប្បន្ននៅភូមិត្រពាំងល្ពៅ ស្រុកទឹកឈូ ខេត្តកំពត មុខរបររត់ម៉ូតូឌុប (វត្ថុតាងចាប់យកបានថ្នាំញៀនមេតំហ្វេតាមីន ចំនួន២កញ្ចប់តូច ទម្ងន់០,១១ក្រាម)។ 

      លោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួលផែនកណ្តាលនគរបាលប្រឆាំងបទល្មើសបានឱ្យដឹងថា បញ្ហាកំពុងប្រឈមនៃការប្រើប្រាស់ថ្នាំញៀន និងអំពើជួញដូរគ្រឿងញៀន រាល់ថ្ងៃនេះ ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានរម្លឹកដាស់តឿនក្នុងអង្គប្រជុំ ជាបន្តបន្ទាប់ជម្រុញ ឱ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធនិងនគរបាលនៅមូលដ្ឋានចាប់ដៃគ្នា បើកប្រតិបត្តិការបង្រ្កាប ឱ្យខាងតែបាន ឱ្យជាប់ជាប្រចាំ ដោយមិនឱ្យដកថយឡើយ៕

adverise with khmeread

មតិយោបល់