adverise with khmeread Unnamed %286%29

រថយន្តដឹកអ្នកដំណើរបុកជាមួយឡានដឹងដីស្លាប់៩នាក់របួស៤នាក់នៅមោងឫស្សី

    បាត់ដំបង ៖  រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរមួយគ្រឿង នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៦​​នេះ បានបុកជាមួយរថយន្តដឹកដីមួយគ្រឿងតាមផ្លូវជាតិលេខ៥ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់៩នាក់ និងរបួសធ្ងន់៤នាក់។

    លោក ឌឿន សម្បត្តិ អធិការរងស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បានឱ្យដឹងជំហានដំបូងថា អ្នកស្លាប់ទាំង៩នាក់ មានប្រុស៤នាក់ ស្រី៥នាក់រីឯអ្នករបួស៤នាក់ ប្រុសម្នាក់ ស្រី៣នាក់។

    នៅពេលនេះកម្លាំងសមត្ថកិច្ចបាននឹងកំពុងចុះជួយអន្តរាគមន៍ហើយ រថយន្តដឹកអ្នកដំណើរខាងលើនេះ ធ្វើដំណើរពីបាត់ដំបងមកភ្នំពេញ៕

adverise with khmeread

មតិយោបល់