adverise with khmeread Unnamed %281%29

ឃាត់ចោរ៤នាក់លួចម៉ូតូប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មី

    ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោករកានៃអធិការដ្ឋានប៉ូលិសខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់កាលពីវេលាម៉ោង១០ និង៥នាទីព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០១៦ រួចប្រគល់ឱ្យកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី ក្នុងករណី លួចម៉ូតូកង់បីកាលពីថ្ងៃទី ២៨ សីហា ឆ្នាំ២០១៦  នៅចំណុចមុខផ្ទះគ្មានលេខ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

    ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ សួន លី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្តូង៣ សង្កាត់គោករកា  ខណ្ឌព្រែកព្នៅ, ២.ឈ្មោះ គង់ សាវី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិអណ្តូង៤ សង្កាត់​គោក​រកា ខណ្ឌព្រែកព្នៅ, ៣.ឈ្មោះ ហេង គឹមសេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅនិង៤​.ឈ្មោះ វ៉ាន់ ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅក្នុងការដ្ឋានសំណង់ ភូមិអណ្តូងថ្មី សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ បានប្រគល់ឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី  នៃអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខចាត់ការបន្ត៕

adverise with khmeread

មតិយោបល់