adverise with khmeread Unnamed

រថយន្ត AUDI បើកបុកម៉ូតូ Viva ប៉ើងបុរស២នាក់ធ្លាក់មកវិញរងរបួសធ្ងន់

    ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីព្រឹកថ្ងៃទី២៩ សីហា​ ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ស្ថិតក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យរបួសធ្ងន់២នាក់។

    ប៉ូលិសនិយាយថា ដំបូងរថយន្តស៊េរីទំនើប១គ្រឿង ម៉ាក AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AK-7619 បានបើកយ៉ាងលឿនមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ១គ្រឿង បណ្តាលឱ្យបុរស២នាក់ រងរបួសធ្ងន់ធ្ងរ ហើយរថយន្តបានបន្តដំណើរធ្លាក់ផ្លូវជាប់ទៅមុខលែងរួច។

    ចំណែកឯជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់ ដើម្បីដោះស្រាយនៅពេលក្រោយ។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ៕

adverise with khmeread

មតិយោបល់