adverise with khmeread 848i4tn0jjl3ym2ak62h

ការពិត​គួរឱ្យភ្ញាក់ផ្អើល​ទាំង ១០ ដែល​អ្នក​មិន​បានដឹង​អំពី​ហ៊ី​ត្លែរ​! អ្វីដែល​សឹង​មិនគួរ​ឱ្យ​ជឿ​គឺ​ថ្ងៃ​ស្លាប់​របស់​ហ៊ី​ត្លែរ​ត្រូវ​គ្នា​នឹង​ថ្ងៃ​ស្លាប់​របស់​ប៊ី​ន​ឡា​ដិ​ន​

    ​អ្នក​ទាំងអស់គ្នា​ប្រហែលជា​បាន​ស្គា​ល់ហើយ​អំពី​អា​ដូ​ហ្វ ហ៊ី​ត្លែរ (Adolf Hitler)​។ មេ​ដឹក​ណា​ស៊ី​អាល្លឺម៉ង់​រូបនេះ​កើត​នៅ​អូទ្រីស ជា​មនុស្ស​បោះបង់​ការសិក្សា​នៅត្រឹម​ថ្នាក់​វិទ្យាល័យ ស្រឡាញ់​ស្ត្រី​ជនជាតិ​ជ្វី​ហ្វ​ម្នាក់ ជា​ជន​ធ្វើអត្តឃាត​ខ្លួនឯង​ម្នាក់ និង​មានរឿង​ចាប់អារម្មណ៍​ជាច្រើន​ទៀត​ទាក់ទង​នឹង​ហ៊ី​ត្លែរ​។ 

​    ​ខាងក្រោម​នេះ​គឺជា​រឿង​ដែល​មិន​ធ្លាប់​បានដឹង​សោះ​អំពី​ហ៊ី​ត្លែរ​។​

​    ​១. ជា​បុរស​ម្នាក់​មាន​ពងស្វាស​មួយ - ហ៊ី​ត្លែរ​បាន​បាត់ពង​មួយ​ចំហៀង អំឡុង​សង្គ្រាមលោក​លើ​ទី ១​។​
​    ​២. ហ៊ី​ត្លែរ​មាន​ឈាមជ័រ​ជា​អ្នក​ចម្បាំង - បងប្អូន​បួន​នាក់​ទៀត​របស់​ហ៊ី​ត្លែរ​បាន​ស្លាប់​តាំងពី​នៅ​វ័យ​កុមារភាព សល់​តែ​អ៊ី​ត្លែរ​ឯកោ​តែម្នាក់ឯង ធំ​ឡើង​ក្លាយជា​ស្តេច​សង្គ្រាម​។ 
​    ​៣. ហ៊ី​ត្លែរ​ធ្លាប់​ប្រាថ្នា​ធ្វើជា​អាចារ្យ នៅពេល​គាត់​ត្រូវបាន​អាចារ្យ​ម្នាក់​ជួយ ក្នុងពេលដែល​គាត់​ធ្លាក់​ក្នុង​ទន្លេ​ទឹកកក​មួយ កាល​នៅ​អាយុ ៤ ឆ្នាំ​។​
​    ​៤. អំឡុង​ឆ្នាំ ១៩២៣-១៩៣៤ ហ៊ី​ត្លែរ​ចែក​សៀវភៅ Mein Kampf (​សៀវភៅ​ជីវប្រវត្តិ​របស់​ហ៊ី​ត្លែរ​) ឥតគិតថ្លៃ​ទៅ​រាល់​ប្ដី​ប្រពន្ធ​ទើប​រៀបការ​ថ្មីថ្មោង​។​
​    ​៥. មាន​ស្នេហា​លួចលាក់​ជាមួយ​ក្មួយបង្កើត​។ ហ៊ី​ត្លែរ​បាន​បាញ់សម្លាប់​ក្មួយ​ស្រី​របស់ខ្លួន​ក្នុង​ឆ្នាំ ១៩៣១ ពេល​លួច​សា​ហាយ​ស្មន់​ជាមួយ​អង្គរក្ស​របស់​ប​ក្ស​ណា​ស៊ី​ឈ្មោះ Emil Maurice​។​

​    ​៦. ហ៊ី​ត្លែរ​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ១៩៣៩ នៅពេល​ខ្លួន​សម្លាប់​មនុស្ស​រាប់លាន​នាក់​។​
​    ​៧. កំហុស​ធំ​បំផុត​របស់​ទាហាន​អង់គ្លេស​ឈ្មោះ Henry Tandey គឺ​ទុក​ជីវិត​ឱ្យ​ហ៊ី​ត្លែរ​ក្នុង​ឆ្នាំ ១៩៤០ កុំ​អី​មនុស្ស​រាប់លាន​នាក់​នឹងមិន​ត្រូវបាន​ស្លាប់​ក្នុង​សង្គ្រាមលោកលើកទីពីរ​នោះឡើយ​។

​​    ​៨. ហ៊ី​ត្លែរ​ខ្លា​ចឡាម​កោរពុកមាត់ ព្រោះ​ខ្លាច​ជាងកាត់សក់​បន្លំ​ធ្វើឃាត​។​
​    ​៩. ហ៊ី​ត្លែរ​និង​អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ស្លាប់​នៅ​ថ្ងៃទី ១ ខែឧសភា​ដូចគ្នា​។​

​    ​១០. សា្ន​ដៃ​គំនូរ​របស់​ហ៊ី​ត្លែរ​លក់បាន ៤៥ ម៉ឺន​ដុល្លារ​កាលពី​ឆ្នាំ ២០១៥៕

adverise with khmeread
ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់