adverise with khmeread 0

ប្រជាជន​រុស្ស៊ី​ផ្អើល​ប្រាប់​គ្នា​ថា "​សង្គ្រាម​នុយក្លេអ៊ែរ​ផ្ទុះឡើង​ហើយ​" ខណៈ​ប្រទះឃើញ​ផ្សែង​ចម្លែក​ដូច​គ្រាប់បែកនុយក្លេអ៊ែរ​

    ​ប្រជាជន​រស់នៅ​ទីក្រុង​ខ្សត់​មនុស្ស Kemerovo ស្ថិតនៅ​ភាគ​ខាងលិច​តំបន់​ស៊ី​បេ​រី​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ផ្សែង​ពពក​ស្រដៀង​ការវាយប្រហារ​នុយក្លេអ៊ែរ​បាន​អណ្តែត​ឡើងលើ​មេឃ​មើលឃើញ​ពី​ចម្ងាយ​។ 

​    ​សញ្ញា​ប្រកាសអាសន្ន​អំពី​ការវាយប្រហារ​តាម​អាកាស​ពុំបាន​បន្លឺឡើង​ទេ ហើយ​សំឡេង​ផ្ទុះ​ក៏​ពុំ​ឮសូរ​នោះដែរ​។ 

​    ​ហេតុការណ៍​នេះ​កើតឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​ខ្លាំង​ឡើង​រវាង​រុស្ស៊ី និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ ជាមួយ​កងទ័ព​ទាំងសងខាង​កំពុង​បង្កើន​រៀងៗ​ខ្លួន​នៅជាប់​ព្រំដែន​។ 

​    ​ទីភ្នាក់ងារសារព័ត៌មាន Sputnik បាន​រាយការណ៍​ថា "​សេវា​ប្រកាសអាសន្ន​ក្នុងស្រុក​បាន​រាយការណ៍​អំពី​ការទទួល​បានការ​តេ​ចូល​យ៉ាងច្រើន​ពី​សំណាក់​អ្នកស្រុក​ដែល​ខ្លាច​ថា​ថ្ងៃ​អវសាន​របស់​ពួកគេ​បានមក​ដល់​"​។​

​    ​ប្រជាជន​ដែលមាន​ការ​ភ័យ​តក់​ស្ល​ត់​ទាំងនោះ​បាននាំគ្នា​ចូល​បណ្តាញ​សង្គម​រាយការណ៍​តៗ​គ្នា​អំពី​ពពក​នេះ​។ 

​    ​អ្នកលេង​បណ្តាញ​សង្គម​ឈ្មោះ @kemerovo_insta បានសរសេរថា "​សង្គ្រាម​នុយក្លេអ៊ែរ​នៅ Chusovitino ចាប់ផ្តើម​ថ្ងៃនេះ​ហើយ​"​។ 

​    ​ប៉ុន្តែ​ក្រុមមន្ត្រី​រុស្ស៊ី​បាន​ទទូចថា ទស្សនីយភាព​នេះ​គឺ​គ្រាន់តែ​ជាការ​ពពាក់ពពូន​នៃ​ដុំ​ពពក​ប៉ុណ្ណោះ​៕

​ប្រភព​៖ ដេលី​ស្តា

adverise with khmeread

មតិយោបល់