adverise with khmeread 1

ធម្មជាតិ​ឥឡូវ​កាច​ណាស់​! រន្ទះបាញ់​ងាប់​រមាំង​ជាង ៣០០ ក្បាល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ន័​រ​វែ​ស​

    ​ក្រុមមន្ត្រី​ន័​រ​វែ​ស​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សត្វ​រមាំង​ជាង ៣០០ ក្បាល​ត្រូវ​រន្ទះបាញ់​ងាប់​នៅ​ភាគខាងត្បូង​ប្រទេស​នេះ ក្នុង​ហេតុការណ៍​សម្លាប់​ដ៏​ធំ​បំផុត​មិន​ធ្លាប់​ជួប​ពីមុនមក​។ 

​    ​រមាំង​ចំនួន ៣២៣ ក្បាល​រួមទាំង​រមាំង​ជំទង់ ៧០ ក្បាល​ត្រូវ​អ្នក​អ​ភ​រិ​ក្ស​ម្នាក់​ប្រទះឃើញ​ងាប់​កាលពី​ថ្ងៃ​សុក្រ​នៅ​តំបន់​ខ្ពស់​រាប Hardangervidda ជា​ឧទ្យាន​ជាតិ​មួយ​ដែល​សម្បូរ​រមាំង​ច្រើន​បំផុត​នៅ​អឺរ៉ុប ដែល​សរុប​មាន​ជាង ១០.០០០ ក្បាល​ដើរហើរ​ដោយ​សេរី​។ 

​    ​វីដេអូ​ទស្សន៍​ទស្សន៍​ជាតិ​ន័​រ​វែ​ស​បង្ហាញ​រមាំង​ងាប់​ក្បែរ​គ្នា​ត្រៀម​ត្រា​ពេញ​ដី​។ 

​    ​មន្ត្រី​ឈ្មោះ Kjartan Knutsen មកពី​ទីភ្នាក់ងារ​បរិស្ថាន​ន័​រ​វែ​សបាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​មាន​ព្យុះ​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ​។ សត្វ​រមាំង​តែង​នៅ​កៀកៗ​គ្នា​ពេល​មាន​អាកាសធាតុ​អាក្រក់ ហើយ​រន្ទះ​បាន​បាញ់​ចំពួក​វា​"​។ 

​    ​សត្វ​រមាំង​ជាស​ត្វ​ពូកែ​ចុះសម្រុង​គ្នា​ណាស់ ហើយ​ជាធម្មតា​វា​តែង​នៅ​ប្រមូល​ផ្តុំគ្នា​ណែនណាន់តាន់តាប់​៕

​ប្រភព​៖ channelnewsasia

adverise with khmeread

មតិយោបល់