adverise with khmeread 1

យក​លេខ​ផ្ទះ​របស់​អ្នក​បូក​ចូលគ្នា​! ហើយ​មើល​ទំនាយ​ជើង​លេខ​ថា​តើ​ទស្សន៍ទាយ​អ្វីខ្លះ​អំពី​មនុស្ស​ក្នុងផ្ទះ​របស់​អ្នក លេខ ៥,៦,៩ ពិសេស​ជាងគេ

    ​របៀប​ទស្សន៍ទាយ​លេខ​សំណាង​អំពី​សមាជិក​ក្នុងផ្ទះ​គឺ​ពិត​ជាមាន​ភាពងាយស្រួល​បំផុត​។ លេខ​ផ្ទះ​របស់​អ្នក​អាច​ប្រាប់​បាន​ថា​តើ​សមាជិក​ផ្ទះ​របស់​អ្នកមាន​សំណាង ឬ ក៏​អត់​។ របៀប​គណនា​គឺ​យ៉ាង​ដូច្នេះ​៖ ឧ​. ផ្ទះ​លេខ ៣២៥/១ បានន័យថា ៣+២+៥+១=១១ បន្ទាប់មក​យក​លទ្ធ​ផលបូក​បំបែក​គ្នា​ទៀត គឺ ១+១=២ ដូច្នេះ​សូម​មើល​ទំនាយ​លេខ ២​។ 

​    ​ឧទាហរណ៍​ខាងលើ​គ្រាន់តែ​ជា​ឧទាហរណ៍​លេខ​ផ្ទះ​ស្មុ​គ្រ​ស្មាញ​ប៉ុណ្ណោះ ប្រសិនបើ​ផ្ទះ​របស់លោក​អ្នកមាន​ត្រឹម​ពីរ​ខ្ទង់​គឺ​រឹតតែ​ងាយស្រួល​បូក​ទៀត​។ ឧ​. ផ្ទះ​លេខ ២៣ គឺ​ស្មើ ២+៣=៥ ដូច្នេះ​ត្រូវ​ពិនិត្យមើល​ទំនាយ​លេខ ៥ ថា​តើ​គេ​ទស្សន៍ទាយ​យ៉ាងដូចម្តេច​ (បើលទ្ធផលចេញមកពីរខ្ទង់ ត្រូវយកវាបំបែក ហើយបូកបន្តទៀត ឧ. ៨+៩=១៧>១+៧=៨)។ បើ​ករណី​ផ្ទះ​លេខ ១៩​គឺ​ស្មើ ១+៩=១០ បន្ទាប់មក​យក​លេខ ១+០=១ ដូច្នេះ​ត្រូវ​ពិនិត្យមើល​ទំនាយ​លេខ ១​។ 

​    ​ទំនាយ​ផ្អែក​តាម​លេខ​ផ្ទះ​៖
​    ​* លេខ ១
​    ​ផ្ទះ​នេះ​មាន​មេផ្ទះ​កាច​ណាស់ សមាជិក​ក្នុង​គ្រួសារ​គឺ​ត្រង់​ជើង​ភ្លឹង​គ្មាន​នរណាម្នាក់​ហ៊ាន​ដើរ​ហិចហើរ​សេរី​ដោយ​គ្មាន​ការអនុញ្ញាត​ទេ​។ 

​    ​* លេខ ២
​    ​មេ​គ្រួសារ​និង​សមាជិក​ទាំងឡាយ​ចូលចិត្ត​ប្រកែក​គ្នា ប៉ុន្តែ​ចិត្តល្អ​ដាក់គ្នា និង​ចេះ​អប់រំ​គ្នា​ជួយ​គ្នា​ស៊ីចង្វាក់​គ្នា​ល្អ​ណាស់​ពេល​មាន​អ្វី​កើតឡើង​ក្នុង​គ្រួសារ​។​

​    ​* លេខ ៣ 
​    ​សមាជិកគ្រួសារ​ជា​មនុស្ស​រវល់​រៀងៗ​ខ្លួន គ្មាន​នរណា​នៅផ្ទះ​ជុំគ្នា​ម្តងណា​ឡើយ បើ​មួ​យមក មួយទៀត​ជាប់រវល់​រហូត​។ 

​    ​* លេខ ៤
​    ​សមាជិកគ្រួសារ​ទាំងអស់​សុទ្ធ​ជា​មនុស្ស​កំពូល​ល្បិច ដែល​មិន​ងាយ​មាន​នរណាម្នាក់​ចាប់កំហុស​បានឡើយ មិន​ថា​ប្រកប​របរ​រកស៊ី ឬ​ធ្វើ​ការងារ​តូចធំ​ទេ​។ 

​    ​* លេខ ៥
​    ​សមាជិកគ្រួសារ​រស់នៅ​ជុំគ្នា ល្អូកល្អិន​ជាមួយគ្នា ចេះ​ជួយ​គ្នា​សម្បើម​ណាស់ បើទោះបីជា​មានពេលខ្លះ​មាន​បញ្ហា​រកាំរកូស​គ្នា​បន្តិចបន្តួច​ក្តី​។ អ្វីដែល​ពិសេស​គឺថា​គ្រួសារ​មានសំណាង​ជាមួយ​លុយកាក់​ណាស់ បើទោះបីជា​ក្សត់​ដាច់យ៉ៃ​យ៉ាងណា​ក៏​នៅតែមាន​លុយ​រត់​មករក​ដែរ​។ 

​    ​* លេខ ៦
​    ​មនុស្ស​ក្នុង​គ្រួសារ​ភាគច្រើន​រមែង​ក្លាយជា​មនុស្ស​ល្បី និង​មាន​កិត្តិ​ស័ព្ទ​ក្នុងសង្គម​។ ពួកគេ​អាចជា​អ្នកជំនួញ​ដ៏​ប៉ិនប្រសព្វ​ទៀតផង​។ 

​    ​* លេខ ៧
​     សមាជិកគ្រួសារ​ភាគច្រើន​ក្លាយជា​អ្នកធ្វើការ​យប់ៗ​ជ្រៅ​។ ពួកគេ​ភាគច្រើន​ជា​អ្នកសិល្បៈ ហើយ​ត្រឡប់មកផ្ទះ​វិញ​កណ្តាលៗ​អា​ធ្រា​ត្រ​សឹង​រាល់ថ្ងៃ​។​

​    ​* លេខ ៨ 
​     គ្រួសារ​ជួប​ទុក្ខសោក​ច្រើន ព្រោះ​នឹង​ត្រូវមាន​អ្នក​ឈឺ​ប្រចាំកាយ​ម្នាក់​ដែល​ត្រូវការ​យកចិត្តទុកដាក់ និង​ថែរក្សា​ជាប់​ជាប្រចាំ​។ 

​    ​* លេខ ៩
​    ​សមាជិកគ្រួសារ​តែង​ជា​មនុស្ស​នៅលើ​គេ​ជានិច្ច​។ ពួកគេ​អាចជា​អ្នកដឹកនាំ​ខាង​ការរកស៊ី​ក្រុមហ៊ុន​ជំនួញ ឬ​អ្នកធ្វើការងារ​មាន​តំណែង​ខ្ពស់​។ អ្វីដែល​ពិសេស គឺ​សមាជិក​ភាគច្រើន​តែងមាន​សុខភាព​ល្អ និង​គ្មាន​សត្រូវ​ណា​អាច​បំបាក់​បានឡើយ​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់