adverise with khmeread 2232 x4f59v copy

ប្រិយមិត្ត​ក្រុម​កាំភ្លើង​ធំ​ហាក់​មា​នស​ង្ឈឹ​ម​ខ្ពស់​ថា​នឹង​អាច​បាញ់​ក្រុម​ហង្ស​ក្រហម​ផុយៗ​

ក្រុម​អ្នកគាំទ្រ​ក្រុម Arsenal បានធ្វើ​ការទស្សទាយ​រួចរាល់​ហើយ​ថា​នឹង​អាច​យកឈ្នះ​ក្រុម Liverpool បន្ទាប់ពី​ក្រុម​ហង្ស​ក្រហម​ពី​បានបញ្ចប់​ការប្រកួត​ខាប់​ក្នុងស្រុក Capital One Cup ដោយ​ឈ្នះ​ក្រុម Stoke City ក្នុង​លទ្ធផល ១-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ ហើយ​បាន​ជួប​បញ្ហា​ធំ​ដោយ​របួស​កីឡាករ​សំខាន់ៗ​ជាច្រើន​នៅ​យប់មិញ​នេះ​។

​ក្រុម​ទាំងពីរ​នឹងត្រូវ​ជួប​មុខ​គ្នា​នៅក្នុង​ទឹកដី Anfield របស់​ក្រុម Liverpool នៅ​ថ្ងៃទី ១៣ ខែមករា ខណៈ​ក្រុម​របស់លោក Jurgen Klopp អាច​នឹង​មិនមាន​វត្ត​មាន​កីឡាករ Philippe Coutinho, Dejan Lovren និង Kolo Toure សម្រាប់​ការប្រកួត​មួយ​នេះ​។

​ខណៈពេលដែល​ប្រិយមិត្ត​ក្រុម​ហង្ស​ក្រហម​កំពុង​ព្រួយបារម្ភ​ពី​អំពី​បញ្ហា​កីឡាករ​បួស ធ្វើ​ឲ្យ​បណ្តា​អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ​បាន​វាយប្រហារ​ដោយ​ពាក្យសម្តី​ទៅកាន់​ក្រុម​ម្ចាស់ផ្ទះ ខណៈដែល​វា​ជាការ​ប្រកួត​របស់​ដ៏​សំខាន់​របស់​ពួកគេ​៕

 

adverise with khmeread

មតិយោបល់