adverise with khmeread 1

មូលហេតុ​ដែល​បុរស​ម្នាក់នេះ​មិន​លើកដៃ​គំនាប់​តាម​បក្ស​ណា​ស៊ី​អាល្លឺម៉ង់​

    ​អនុម័ត​ដោយ​បក្ស​ណា​ស៊ីក្នុង​ទសវត្សរ៍ ១៩៣០ គំនាប់​ប្រចាំត្រកូល​របស់​ហ៊ី​ត្លែរ​ហៅថា "sieg heil" (​មានន័យថា​អបអរ​ជ័យជម្នះ​) ត្រូវបាន​ដាក់ចេញ​ឱ្យប្រើ​សម្រាប់​ពលរដ្ឋ​អាល្លឺម៉ង់​ទាំងអស់​ដើម្បី​ជាការ​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​លោក​ហ៊ី​ត្លែរ គណបក្ស​របស់លោក និង​ប្រទេស​របស់លោក​។​

​    ​លោក August Landmesser ជនជាតិ​អាល្លឺម៉ង់​តែ​ម្នាក់​គត់​ដែល​មិន​លើកដៃ​ស្តាំ​គំនាប់​ចំពេល​វត្តមាន​របស់​ហ៊ី​ត្លែរ​នៅក្នុង​ការជួបជុំ​មួយ​ក្នុង​ឆ្នាំ ១៩៣៦ ធ្លាប់ជា​អ្នក​ស្មោះត្រង់​ជាមួយ​បក្ស​ណា​ស៊ី​ដ៏​ប្តូរផ្តាច់​មួយរូប​។​

​    ​លោក Landmesser បាន​ចូលរួម​គណបក្ស​ណា​ស៊ីក្នុង​ឆ្នាំ ១៩៣១ និង​បាន​ប្រឹងប្រែង​រហូត​ឡើង​តំណែង​ផ្នែក​ទំនាក់ទំនង​ច្បាប់​នយោបាយ​តែមួយគត់​ក្នុងប្រទេស​។​

​    ​ពីរ​ឆ្នាំ​ក្រោយមក លោក Landmesser បាន​លង់​ស្នេហ៍​ជាមួយ​អ្នកស្រី Irma Eckler ជនជាតិ​ជ្វី​ហ្វ ហើយ​បាន​សុំ​រៀបការ​ក្នុង​ឆ្នាំ ១៩៣៥​។​

​    ​បន្ទាប់ពី​គេ​រកឃើញថា​លោក​រៀបការ​ជាមួយ​នារី​ជនជាតិ​ជ្វី​ហ្វ លោក Landmesser ត្រូវបាន​បណ្តេញ​ចេញពី​បក្ស​ណា​ស៊ី​។​

​    ​លោក Landmesser និង​អ្នកស្រី Eckler បានសម្រេច​ចិត្ត​ដាក់ពាក្យ​រៀបការ​មួយ​នៅក្នុង​ទីក្រុង Hamburg ប៉ុន្តែ​សហព័ន្ធ​បាន​បដិសេធ​ក្រោម​ច្បាប់​ទើប​អនុម័ត​ថ្មី​ហៅថា Nuremberg Laws​។​

​    ​អ្នក​ទាំង​ពីរបាន​មានកូន​ដំបូង​ក្នុង​ខែតុលា ឆ្នាំ ១៩៣៥ ដែលមាន​ឈ្មោះថា Ingrid​។ 

​    ​ក្នុង​ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ១៩៣៦ លោក Landmesser បាន​ឈរ​ឱបដៃ​របស់គាត់​អំឡុង​ការបង្ហាញ​នាវា​ជើង​ទឹក​ថ្មី​របស់​អាល្លឺម៉ង​ក្រោម​អធិបតី​របស់​ហ៊ី​ត្លែរ​។ ទង្វើ​រឹងទទឹង​នេះ​ត្រូវបាន​មើលឃើញ​ស្រស់ៗ​ក្នុងចំណោម​ហ្វូងមនុស្ស​ជាច្រើន​ដែល​ធ្វើការ​គំនាប់​តាម​បែបណា​ស៊ី​។​

​    ​ក្នុង​ឆ្នាំ ១៩៣៧ លោក Landmesser បាន​ព្យាយាម​គេចចេញ​ពី​ណា​ស៊ី​អាល្លឺម៉ង់​ទាំងអស់​សង្ឃឹម​ទៅកាន់​ប្រទេស​ដា​ណឺ​ម៉ាក​ជាមួយ​គ្រួសារ​របស់គាត់ ប៉ុន្តែ​គាត់​ត្រូវបាន​ឃុំខ្លួន​នៅឯ​ព្រំដែន និង​ចោទប្រកាន់​ពីបទ​គ្មាន​ការស្មោះត្រង់​នឹង​ណា​ស៊ី ក្រោម​ច្បាប់ Nuremberg Laws​។​

​    ​មួយឆ្នាំ​ក្រោយមក លោក Landmesser ត្រូវបាន​កាត់​ឱ្យ​រួច​ទោស​ដោយសារ​ខ្វះ​ភស្តុតាង និង​ត្រូវបាន​ណែនាំ​មិនឱ្យ​មាន​ទំនាក់ទំនង​ជាមួយ Eckler ទៀត​ទេ​។​

​    ​ដោយ​មិន​បោះបង់​ប្រពន្ធ​របស់គាត់ លោក Landmesser បាន​បដិសេធ​បំណង​របស់​ណា​ស៊ី និង​ត្រូវបាន​ចាប់ខ្លួន​ម្តងទៀត​ក្នុង​ឆ្នាំ ១៩៣៨ ហើយ​ត្រូវបាន​កាត់ទោស​ជាប់​នៅឯ​ជំរំ​ប្រមូលផ្តុំ​មួយ​អស់​រយៈពេល ៣ ឆ្នាំ​។ ចាប់តាំងពី​ពេលនោះ​មក គាត់​មិនដែល​ឃើញ​ប្រពន្ធ និង​កូន​របស់គាត់​ម្តងទៀត​នោះឡើយ​។​

​    ​ប៉ូលិស​សម្ងាត់​របស់រ​ដ្ឋ​ក៏បាន​ចាប់ខ្លួន​អ្នកស្រី Eckler ដែលមាន​ផ្ទៃពោះ​កូន​ទី​ពីរ​ប្រហែល​បួន​ទៅ​ប្រាំ​ខែ​ផងដែរ​។ ទោះយ៉ាងណា នាង​បានផ្តល់​កំណើត​ដល់​កូន​ឈ្មោះ Irene នៅក្នុង​គុក​មួយ ហើយ​ត្រូវបាន​បញ្ជូនទៅ​ជំរំ​ប្រមូលផ្តុំ​ស្រីៗ​ក្រោយ​សម្រាលកូន​រួច​។​

​    ​អ្នកស្រី Eckler ត្រូវបាន​គេ​ជឿថា ត្រូវបាន​បញ្ជូនទៅ​កន្លែង​មួយ​ដែល​ពួក​ណា​ស៊ី​ហៅថា មជ្ឈមណ្ឌល​ពិសោធន៍​អ្នកជំងឺ​ក្នុង​ឆ្នាំ ១៩៤២ ជា​កន្លែង​ដែល​គាត់ និង​មនុស្ស​ចំនួន ១៤.០០០ នាក់​ត្រូវបាន​ធ្វើឃាត​។​

​    ​បន្ទាប់ពី​ទោស​ជាប់គុក​រួចមក លោក Landmesser បានធ្វើ​ការងារ​មួយចំនួន​មុននឹង​គាត់​ត្រូវបាន​ជ្រើសរើស​ឱ្យចូល​សមរភូមិ​សង្គ្រាម​ក្នុង​ឆ្នាំ ១៩៤៤​។ ប៉ុន្មាន​ខែក្រោយ​មក គាត់​ត្រូវបាន​ប្រកាសថា បាន​បាត់​ខ្លួន​នៅក្នុង​សមរភូមិ​ប្រទេស​ក្រូ​អាស៊ី​៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់