adverise with khmeread 2

មិនគួរ​ឱ្យ​ជឿ​! បងស្រី​របស់ Mariah Carey សព្វ​ថ្ងៃជា​ស្រីរកស៊ីផ្លូវភេទ​លួចលាក់​កើត​អេដស៍​មួយរូប ឥឡូវ​ស៊យ​ត្រូវ​ប៉ូលិស​ចាប់បាន​ទៀត​

    ​បងស្រី​របស់ Mariah Carey ដែល​បាន​បែកបាក់​ជាមួយ​នាង និង​កំពុង​រស់​ជាមួយ​ជំងឺអេដស៍ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​លោកស្រី​បានផ្តល់​សេវា​វ៉ៃ​សិច​ដល់​ប៉ូលិស​បង្កប់​ម្នាក់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​    ​ប៉ូលិស​និយាយថា លោកស្រី Alison A Carey វ័យ ៥៥ ឆ្នាំ​បានធ្វើ​សកម្មភាព​ក្នុងនាម​ជា​នារី​លក់ខ្លួន​នៅក្រៅ​សណ្ឋាគារ​មួយ​ក្នុង​តំបន់ Saugerties នៅ​ទីក្រុង​ញូវយ៉ក​នៅពេលដែល​គាត់​ត្រូវបាន​ឃាត់ខ្លួន​។​

​    ​យោងតាម​វេ​ប​សាយ​ប៉ូលិស Daily Freeman បានឱ្យដឹងថា ស្ត្រី​ខាងលើ​បាន​ពពាយនាយ​លក់ខ្លួន​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​ប្រើ​ឃ្លា​ចម្រៀង​របស់​ប្អូនស្រី​ខ្លួន​។​

​    ​ឥឡូវនេះ ប៉ូលិស​កំពុង​ណែនាំ​អ្នក​ដែល​បាន​រួមភេទ​ជាមួយ Alison ឱ្យទៅ​ជួប​គ្រូពេទ្យ​ឱ្យបាន​ឆាប់រហ័ស​តាមតែ​អាចទៅរួច ជាពិសេស ប្រសិនបើ​ពួកគេ​មិនបាន​ការពារ​សុ​វ​តិ្ថ​ភាព​នៅពេល​រួមរក្ស​។​

​    ​លោកស្រី Alison Carey កំពុង​នៅក្រៅ​គុក​នៅ Ulster County Jail ដោយ​បង់ប្រាក់​សុំ​នៅក្រៅ​ឃុំ ១០០០​ដុល្លារ​។ គាត់​នឹង​បង្ហាញមុខ​តុលាការ Saugerties Town Court នៅ​ថ្ងៃ​អង្គារ​នេះ ទាក់ទិន​នឹង​បទ​ធ្វើ​បេ​ស្យា​កម្ម​ខុសច្បាប់​តាម​អ៊ី​ន​ធឺ​ណេ​ត​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់