adverise with khmeread 37a1361900000578 0 image a 40 1472397897184

Eden Hazard និយាយ​ដៀមដាម​ដាក់ Mourinho ខណៈ​រូបគេ​និយាយ​លើក​សរសេរ​គ្រូបង្វឹក​ថ្មី​

    ​Eden Hazard បានបង្ហាញ​ការវាយប្រហារ​ដោយ​សម្តី​ម៉ាក​ងាយ​ចំៗ​ទៅលើ​អតីត​អ្នកចាត់ការ​ចាស់​របស់ខ្លួន​លោក Jose Mourinho បន្ទាប់ពី​ជួយ​ឱ្យ​តោ​ខៀវ Chelsea យកឈ្នះ​ក្នុង​លទ្ធផល ៣-០ ទៅលើ Burnley កាលពី​ថ្ងៃ​សៅរ៍​។​

​    ​Hazard បាន​ពិបាក​ស្វែងរក​ទម្រង់​លេង​របស់គាត់​យ៉ាងខ្លាំង ខណៈដែល​តោ​ខៀវ​មានការ​នឿយណាយ​ក្រោយ​ការដឹកនាំ​របស់ Mourinho កាលពី​រដូវ​កាល​មុន ប៉ុន្តែ​មើលទៅ​ពួកគេ​ហាក់ដូចជា​ត្រឡប់​មករក​សភាព​ដើម​វិញ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Antonio Conte​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ អាច​រកបាន​គ្រាប់​បាល់​នាំមុខ​ដ៏​អស្ចារ្យ ដោយ​គាត់​បាន​រត់​ជ្រែក​ពី​ពាក់កណ្តាល​ទីលាន​ប្រកួត មុនពេល​ស៊ុត​សំដៅ​ទី​ពី​ចម្ងាយ​ជាង​១៨​ម៉ែត្រ បន្ទាប់ពី​ការប្រកួត​ចាប់ផ្តើម​ត្រឹម​រយៈពេល​ប្រាំបួន​នាទី​ប៉ុណ្ណោះ​។ 

​    ​គាត់​បាន​បន្ត​ដាក់​សម្ពាធ​ទៅលើ​ប្រព័ន្ធ​ការពារ​របស់​ម្ចាស់ផ្ទះ Burnley ខណៈដែល​គ្រាប់​បាល់​បន្ថែមទៀត​ត្រូវបានធ្វើ​សម្រេច​ដោយ Willian និង Victor Moses ដែល​បានធ្វើឱ្យ Chelsea រក្សាបាន​នូវ​កំណត់ត្រា​ដ៏​ល្អឥតខ្ចោះ​ក្នុង​ដំណើរ​ប្រជែង​ពាន​លី​ក​របស់​ពួកគេ​។​

​    ​ហើយ​បន្ទាប់ពីនោះ Hazard បាន​លើកសរសើរ​ពី​ឥទ្ធិពល​របស់ Conte ដែល​បាន​រីករាយ​នឹង​ភាពជោគជ័យ​ក្នុង​អាជីព​ជា​អ្នកដឹកនាំ​របស់គាត់​ជាមួយ Juventus និង​បាល់ទាត់​អន្តរជាតិ​អ៊ីតាលី ដែល​មិន​ដូច Mourinho ទេ ដែល​មិន​ធ្លាប់​ឆ្លងកាត់​ភាពជា​កីឡាករ​ល្អ​ដើម្បី​ឆ្ពោះ​មកជា​អ្នកចាត់ការ​នោះ​។​

​    ​Hazard បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Chelsea TV ថា "​គាត់​បាន​ព្យាយាម​ផ្តល់ឱ្យ​ពួកយើង​នូវ​ទំនុកចិត្ត​។ គាត់​យល់​ពី​កីឡាករ ដោយសារតែ​គាត់​ធ្លាប់ជា​កីឡាករ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​យើង​មាន​រដូវ​កាល​ដ៏​អាក្រក់​មួយ ប៉ុន្តែ​យើង​គឺ​កំពុង​ព្យាយាម​ធ្វើ​វា​ឱ្យ​ប្រសើរ​ឡើងវិញ​ដែរ​។ គាត់​ព្យាយាម​លើកទឹកចិត្ត​ពួកយើង ហើយ​យើង​កំពុងផ្តល់​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​មាន​។ គាត់​ប្រាប់​ខ្ញុំ​ថា ជួនកាល​ត្រូវ​ចូលទៅក្នុង ជួនកាល​ត្រូវ​នៅ​ស្លាប និង​ជួនកាល​ត្រូវ​លេង​អូស​ទម្លុះ​ខ្សែការពារ​។ គាត់​ចង់ឱ្យ​ខ្ញុំ​ស៊ុត​ចូល​ទី និង​ធ្វើឱ្យ​មានរឿង​ផ្សេង​កើតឡើង​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់