adverise with khmeread Fffffffffff

លួច​ម៉ូតូ​ម្តង​៤​គ្រឿង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៥​មករា​ឆ្នាំ​២០១៥ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម្តង​៤​គ្រឿង​កាល​ពីថ្ងៃ​ទី​០៤ មករា ឆ្នាំ​២០១៦​នៅ​ភូមិ​កំពង់ត្រឡាច​ក្រម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​
    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ​ភើ​ត ស៊ី​នឿន ហៅ​ប៉ឹម លាប ហៅ​ដោយ​ផោម សីហា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ក្រាង ឃុំ​កាយ ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​បក្ខពួក​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ចំនួន ៤ គ្រឿង ម៉ាក SL0 មួយគ្រឿង​,Siros ១​គ្រឿង ,​សង់​កូរ៉េ​១​គ្រឿង និង អ៊ែរ​ប្លេ​ត​១​គ្រឿង ជា​កម្មសិទ្ធិ​ឈ្មោះ​ម៉ាត់ លាស់ ភេទ​ប្រុស​និង ឈ្មោះ សេន ណា​លី ភេទ​ប្រុស ជនជាតិ​ចាម​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
   ករណីនេះ​សមត្ថកិច្ច​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​១​នាក់​ឈ្មោះ​ឈិ​ត ស៊ី​ខឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ក្រាំង ឃុំ​ឆាយ ស្រុក​បាភ្នំ ខេត្តព្រៃវែង រឹបអូស​ម៉ូតូ​ចំនួន​៤ គ្រឿង​និង វិទ្យុទាក់ទង​ម៉ាក MTS ២០០០ ពណ៌​ខ្មៅ ១ គ្រឿង រួច​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ ៕​

adverise with khmeread

មតិយោបល់