adverise with khmeread 37aece1e00000578 3763425 image a 117 1472472759933

Barcelona បង្ហាញថា​ពួកគេ​មាន​ឈាម​ជា​អ្នកកីឡា ខណៈ​ក្រុមយុវជន​អាយុ​ក្រោម ១២ លួងលោម​គូប្រជែង​ដែល​រង​បរាជ័យ​

    ​ឈុត​បាល់ទាត់​យុវជន​អាយុ​ក្រោម ១២​ឆ្នាំ​របស់​អ្នក​មានបុណ្យ Barcelona បានទទួល​ជ័យជម្នះ​លើ​ដំណើរ​ប្រជែង​ពាន Junior Soccer World Challenge ដោយបាន​ផ្តួល​ក្រុម Omiya Ardija Junior របស់​ជប៉ុន​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ប៉ុន្តែ​វា​មិន​ត្រឹមតែ​សម្រាប់​ការប្រកួត​បាល់ទាត់​រប​ស់​ពួកគេ​តែមួយគត់​នោះទេ ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទ​ស្ស​និក​ជន​។​

​    ​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​ដោយ​បណ្តាញ​សង្គម Twitter ផ្លូវការ​របស់ Barcelona និង​បានដាក់​ចំណងជើង​ថា "#FairPlay" បានបង្ហាញ​ពី​តារាបាល់ទាត់​តូចៗ​ដែល​កំពុង​ទទួល​ការបណ្តុះបណ្តាល​របស់​ពួកគេ​បានបង្ហាញ​ពី​គំរូ​ដ៏​ល្អ​របស់​ពួកគេ​នៅលើ​ទីលាន​ប្រកួត​។​

​    ​បន្ទាប់ពី​បាន​ផ្តួល​ដៃគូ​ប្រជែង​មកពី​ប្រទេស​ជប៉ុន​របស់​ពួកគេ តារាបាល់ទាត់​ក្មេងៗ​របស់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ បានបង្ហាញ​ពី​ការលើកទឹកចិត្ត​ដោយផ្ទាល់​របស់​ពួកគេ​ទៅលើ​សមាជិក​ក្រុម Omiya ដែល​កំពុង​ខកចិត្ត​យ៉ាងខ្លាំង នៅពេលដែល​ពួកគេ​មួយចំនួនធំ​បាន​យំ​ដោយសារតែ​រង​បរាជ័យ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់