adverise with khmeread Unnamed

ក្រសួងសុខាភិបាលចាប់ផ្តើមដឹកសពមិនយកលុយ

    ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦ នេះ បាន​ផ្ញើលិខិត​ទៅ​ថ្នាក់ដឹកនាំ​ផ្នែក​សុខាភិបាលទាំងអស់​ទាក់ទង​នឹង​ការរៀបចំ​សេវា​រថយន្ត​ដឹក​សព​របស់​មន្ទីរពេទ្យ​ដែល​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​។​

    លោក​រដ្ឋមន្ត្រី​សុខាភិបាល បាន​ប្រាប់​ទៅ​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត នាយក​មន្ទីរពេទ្យ​ជាតិ មជ្ឈមណ្ឌល​ជាតិ និង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ថា "ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ឡាន​ដឹក​សព​របស់​មន្ទីរពេទ្យ​រដ្ឋ មិនត្រូវ​បានអនុ​ញ្ញា​ត​ឱ្យ​ថ្លៃ​សេវា​ទៀតឡើយទោះ​ក្នុងករណី​ណាក៏ដោយ"។

    លោក ម៉ម ប៊ុនហេង បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​សុខាភិបាល​ទាំងនោះ ឱ្យរៀបចំ​ផែនការ​ប្រើប្រាស់​ថវិកាជាតិ​ជំនួស​វិញ៕
 

adverise with khmeread

មតិយោបល់