adverise with khmeread Stream img %282%29 copy

Marcus Rashford តារា​ទើប​រះ​ថ្មី​របស់ Man Utd បំពេញ​ក្តី​ស្រមៃ​របស់​ម្តាយ​ដោយ​នាំ​គាត់​ចូល​ស្នាក់​នៅផ្ទះ​ថ្មី​មួយ​ខ្នង​

    ​តារា​ទើបនឹង​រះ​ថ្មី​របស់​បិសាច​ក្រហម Manchester United កីឡាករ Marcus Rashford បាន​ដឹក​ដៃ​ម្តាយ​របស់គាត់​ចូលទៅក្នុង​គេហដ្ឋាន​ថ្មី ដែល​ស្ថិតនៅ​ក្នុងភូមិ​មួយ​ក្នុង​ក្រុង​ម៉ាន់​ឆេ​ស្ទើ​ប្រទេស​អង់គ្លេស​។​

​    ​ខ្សែប្រយុទ្ធ​ក្មេងខ្ចី​វ័យ ១៩​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បង់ប្រាក់​ចំនួន ៥​ពាន់​ផោន​ក្នុង​មួយខែ ដើម្បី​ជួល​ផ្ទះ នេះ​នៅក្នុង​ភូមិ Hale ក្រុង​ម៉ាន់​ឆេ​ស្ទើ​។​

​    ​ដោយមាន​បន្ទប់​គេង​ប្រាំមួយ បន្ទប់​ទឹកធំ​មួយ និង​កន្លែង Sauna ស្ថិតក្នុង​សួនច្បារ​មួយ គេហដ្ឋាន​មួយ​នេះ​មានតម្លៃ ៨០០.០០០​ផោន​។​

​    ​តារាបាល់ទាត់​របស់​បិសាច​ក្រហម ដែល​បច្ចុប្បន្ន​មាន​ប្រាក់​ឈ្នួល​ចំនួន ២៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​រូបនេះ តែង​តែង​បាន​សន្យា​រកមើល​គេហដ្ឋាន​ថ្មី បន្ទាប់ពី​ម្តាយ​មេម៉ាយ Melanie និង​គ្រួសារ​របស់គាត់​ធ្លាប់​ស្រមៃ​ចង់បាន​ផ្ទះ​ធំ​មួយ​៕

adverise with khmeread

មតិយោបល់